ម៉ូ​រី​ស៊ី​យ៉ូ សារី ប្រឈម​នឹង​ការបណ្តេញចេញ បន្ទាប់ពី​ឆេ​ល​ស៊ី​ចាញ់​ក្រុម Everton

132
ចែករម្លែក

​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) កំពុង​រង​សម្ពាធ​នៅឡើយ​ក្នុងឋានៈ​ជា​អ្នកចាត់ការ នៅ​ក្លឹប​ឆេ​ល​ស៊ី​។​

​បរាជ័យ​ថ្មី​បំផុត​របស់​ក្រុម​ឆេ​ល​ស៊ី​កើតមាន​អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម Everton គឺ​ចាញ់​២-០ ធ្វើ​ឲ្យ​កិច្ចប្រឹងប្រែង​ស្វែងរក​កៅអី​ក្នុង​ក្រុម​កំពូល​ទាំង​បួន​នៅ ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក​កាន់តែ​ស្ថិតក្នុង​ភាពស្រពិចស្រពិល​។​

​ឆេ​ល​ស៊ី​ចង់​រក្សាទុក​លោក សារី រហូតដល់​ដំណាច់​រដូវ​កាល ប៉ុន្តែ​ដឹង​ច្បាស់​ថា​អ្នកគាំទ្រ ប្រហែលជា​បង្ខំ​ឲ្យ​មាន​វិធានការណ៍​។​
​ ​
​លោក ស្ទី​វ ហូល​ឡែ​ន (Steve Holland) អតីត​ជំនួយការ គឺជា​ជម្រើស​ទី​១ ដែល​ត្រូវ​ជំនួស​តំណែង​គ្រូបង្វឹក ប៉ុន្តែ​លោក​កំពុង​បម្រើ​ការងារ​ជាមួយ​ក្រុម​ជម្រើសជាតិ​នៅពេលនេះ​។​
​ ​
​ថ្នាក់ដឹកនាំ​នៅ​ពហុកីឡាដ្ឋាន Stamford Bridge កំពុង​បារម្ភ​ពី​បម្រាម​មិន​ឲ្យ​ផ្ទេរ​កីឡាករ អាច​ប៉ះពាល់​ដល់​ការ​តែ​តាំង​អ្នក​ស្នង​តំណែង​លោក សារី យូរអង្វែង​។​

​ដូច​បានចែង​ក្នុង​បម្រាម ក្លឹប​ឆេ​ល​ស៊ី​នឹងមិន​អាច​ទិញ​កីឡាករ​រូប​ណា​ទេ​នៅ​រដូវក្តៅ​នេះ ស្របពេល អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) ទំនងជា​ចង់​ផ្ទេរ​ទៅ​ក្លឹប Real Madrid ។ អ្នកគាំទ្រ​បន្ត​សម្តែង​ការមិនសប្បាយចិត្ត​ដោយសារតែ​ទម្រង់​លេង​នាពេល​ប៉ុន្មាន​សប្តាហ៍​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​