ម៉ូ​ហា​ម៉ាត់ សា​ឡាស នឹង​ទៅ​ព្យាបាល​របួស​ស្មា​នៅ​អេ​ស្ប៉ា​ញ ដើម្បី​ឆាប់​ជាសះស្បើយ​បាន​ទៅលេង​វើ​ល​ខាប់​

812
ចែករម្លែក

​សហព័ន្ធ​បាល់ទាត់​អេ​ហ្ស៊ី​ប​បានប្រកាសថា ខ្សែប្រយុទ្ធ Liverpool ម៉ូ​ហា​ម៉ាត់ សា​ឡាស នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​អេ​ស្ប៉ា​ញ​នៅ​ថ្ងៃ​ពុធ ទី​៣០ ឧសភា ដើម្បី​ព្យាបាល​របួស​ស្មា​។

​អ្នក​ស៊ុត​បញ្ចូល​ទី​៤៤​គ្រាប់​របស់​ហង្ស​ក្រហម​រូបនេះ​បាន​បង្ខំចិត្ត​ចាកចេញ​ពី​ទីលាន​ប្រកួត​នៅ​ពាក់កណ្តាល​តង់​ទី​១ ក្នុង​បរាជ័យ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League កាលពី​ថ្ងៃ​សៅរ៍ ក្រោម​ថ្វីដៃ Real Madrid ដោយសារ​របួស​ស្មា ពេល​ព្យាយាម​អូស​បាល់​ឆ្លងកាត់​ខ្សែការពារ សឺ​ជី​អូ រ៉ា​ម៉ូ​ស​។

​សា​ឡាស បាន​សរសេរ​លើ​ធ្វី​ត​ធឺ​កាលពី​ថ្ងៃអាទិត្យ​ថា រូបគេ​នៅតែ “​ជឿជាក់​” ថា​អាច​លេង​វើ​ល​ខាប់​ឱ្យ​អេ​ហ្ស៊ី​ប​បាន ក្នុងប្រទេស​រុស្ស៊ី ហើយ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ គេ​បាន​បញ្ជាក់ថា សាឡា​សនឹង​ធ្វើដំណើរ​ទៅ​ព្យាបាល​នៅ​អេ​ស្ប៉ា​ញ​។

​សហព័ន្ធ​បាល់ទាត់​អេ​ហ្ស៊ី​ប​និយាយថា សា​ឡាស​បានចាប់ផ្តើម​ក​ម្ម​វិធី​ស្តារនីតិសម្បទា​កាលពី​ថ្ងៃអាទិត្យ និង កំពុងស្ថិត​ក្នុង “​ស្មារតី​ខ្ពស់​” និង “​តាំងចិត្ត​វិលត្រឡប់​មកវិញ​ឱ្យ​រហ័ស​ដើម្បី​ចូល​ក្រុម​ជម្រើសជាតិ​”៕ ដោយ៖ កញ្ញាដាលីស

សា​ឡាស នឹង​ទៅ​អេ​ស្ប៉ា​ញ​ព្យាបាល​របួស​ស្មា​ឱ្យទាន់​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នៅ​រុស្ស៊ី