ម៉ូ​ហា​ម៉ាត់ សា​ឡះ ជាប់​ក្នុង​បញ្ជី​មនុស្ស​មាន​ឥទ្ធិពល​បំផុត​ទាំង ១០០ របស់​ទស្សនា​វ​ដ្តី Time

306
ចែករម្លែក
  • 8
    Shares

​តារា​ក្នុង​រឿង Bodyguard លោ​ករី​ឆាត ម៉េ​ដ​ដិ​ន (Richard Madden) បាន​ជាប់​ឈ្មោះ​ជា​មនុស្ស​មាន​ឥទ្ធិពល​បំផុត​មួយរូប​នៅលើ​ពិភពលោក​រួមជាមួយ​ខ្សែប្រយុទ្ធ​របស់​ក្រុម​ហង្ស​ក្រហម Liverpool ម៉ូ​ហា​ម៉ាត់ សា​ឡះ តារា​សម្តែង​នាង​អេ​មី​លៀ ក្លាក (Emilia Clarke) និង​តារា​ក្នុង​រឿង Killing Eve នាង​សាន់​ដ្រា អូ (Sandra Oh)​។​

​លោក​ម៉េ​ដ​ដិ​ន​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ជន​មាន​ឥទ្ធិពល​បំផុត​ទាំង ១០០ រួមជាមួយ​នឹង​លោក​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ និង​តារាចម្រៀង ថា​យ​ល័​រ ស្វី​ហ្វ ដែល​បាន​បង្ហាញមុខ​លើ​គម្រប​មុខ​មួយ​ក្នុងចំណោម​គម្រប​មុខ​ចំនួន ៦ របស់​ទស្សនា​វ​ដ្តី​។​

​តារា​សម្តែង​អង់គ្លេស​រូបនេះ​បានធ្វើឱ្យ​ទស្សនិកជន​រំភើប​ក្នុង​តួ​របស់គាត់​ជាម​ន្ត្រី​ការពារ​របស់​ប៉ូលិស​ក្រសួងមហាផ្ទៃ​នៅក្នុង​រឿង​ភាគ​ទូរទស្សន៍​របស់លោក ចេ​ត មឺ​ឃ្យូ​រី​អូ (Jed Mercurio) ហើយ​ចាប់តាំងពី​ពេល​នោះមក​គាត់​ត្រូវបាន​គេ​ចាត់ទុកជា ជេ​ម​ស៍ ប៊​ន បន្ទាប់​។​

​គម្រប​ពីរ​ផ្សេងទៀត​គឺ​បាន​ទៅ​តារា​សម្តែង​ពីររូប​គឺ នាង​សាន់​ដ្រា អូ ដែល​ល្បី​ចំពោះ​តួ​របស់​នាង​ក្នុង​រឿង Grey’s Anatomy និង​រឿង Killing Eve និង លោក​ដ្រេ​ន ច​ន​សុន (Dwayne Johnson) ដែលជា​អតីត​អ្នក​កីឡាកាស​រហស្សនាម The Rock សម្រាប់​ប្រភេទ​គម្រប​មុខ​ខាង​សិល្បៈ​។​

​តារា​ស្រី​ក្នុង​រឿង The Thrones នាង អេ​មី​លៀ ក្លាក ត្រូវបាន​បង្ហាញ​នៅក្នុង​គម្រប​មុខ​ទស្សនា​វ​ដ្តី​សម្រាប់​ប្រភេទ​តារា​សិល្បៈ ជាមួយ​នាង ដេ​ន អេ​ម​ម៉ា ថម​សុន (Dame Emma Thompson) ដែល​ហៅ​ខ្លួន​នាង​ថា “​កំពូល​តារា​ដែល​ត្រូវ​ទស្សនា​និង​ជា​សម្ព័ន្ធមិត្ត​ស្លាប់​រស់​” រួមជាមួយ​តារាចម្រៀង​អាមេរិក​នាង អា​រី​យ៉ាណា ហ្គ្រេ​ន និង​អ្នក​គំនូរ ដេវីត ហក់​នី (David Hockney) ក៏​ជាប់​លើ​គម្រប​មុខ​ដែរ​។​

​ប្រវត្តិ​របស់​ម៉ូ​ហា​ម៉ាត់ សា​ឡះ ត្រូវបាន​សរសេរ​ដោយ​តារា​កំប្លែង​ច​ន អូ​លី​វើ ដែល​ហៅ​គាត់​ថា​ជា​កីឡាករ​បាល់ទាត់​ល្អ​បំផុត​មួយរូប​នៅក្នុង​ពិភពលោក​៕ ដោយ៖ កញ្ញាដាលីស

សា​ឡះ​ជាប់​ក្នុង​បញ្ជី​ជន​មាន​ឥទ្ធិពល​បំផុត​ទាំង ១០០ របស់​ទស្សនា​វ​ដ្តី Time