ម៉ូ​ហា​ម៉េ​ដ សាឡា ជាប់​ជា​កីឡាករ​ឆ្នើម​របស់​អាហ្វ្រិក​ពីរ​ឆ្នាំ​ជាប់​គ្នា​

879
ចែករម្លែក

ខ្សែប្រយុទ្ធ ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) របស់​ក្រុម លី​វឺ​ភូ​ល​(Liverpool) បាន​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​ប្រចាំ​តំបន់​អាហ្វ្រិក​ពីរ​ឆ្នាំ​ជាប់​គ្នា​។​
​ ​
​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ បាន​ក្លាយជា​កីឡាករ​អាហ្វ្រិក​លើកដំបូង​ដែល​លើក​ពាន ពីរ​រដូវ​កាល​ជាប់​គ្នា ចាប់តាំងពី​ខ្សែបម្រើ​នី​ហ្សេ​រី​យ៉ា ជេ​ជេ អូ​កូ​ចា (Jay-Jay Okocha) របស់​ក្លិប បុល​តុ​ន​(Bolton) កាលពី​រដូវ​កាល​ឆ្នាំ​២០០៣​និង​២០០៤​។​

​អ្នកគាំទ្រ​ជាង ៦៥០.០០០​នាក់​បាន​ចូលរួម​បោះឆ្នោត ហើយ សាឡា បាន​យកឈ្នះ​កីឡាករ បេ​ណា​ធា (Benatia) កាលី​ដូ កូ​លី​បាលី (Kalidou Koulibaly) សា​ឌី​អូ ម៉េ​ន (Sadio Mane) និង​កីឡាករ ថូ​ម៉ាស ផា​ធី (Thomas Partey) ។​
​ ​
​សាឡា លេង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ករ​កបាន​៤៤​គ្រាប់​ក្នុងការ​បង្ហាញមុខ ៥២​ប្រកួត សម្រាប់​ក្រុម Liverpool កាលពី​រដូវ​កាល​មុន​។​
​ ​
​សាឡា បាន​និយាយថា “​ខ្ញុំ​មាន​អារម្មណ៍ល្អ​។ ខ្ញុំ​ចង់​ឈ្នះ​ពាន​នេះ​ទៀត​នៅ​ឆ្នាំក្រោយ​”​។​
​ ​
​សាឡា ធ្វើ​បានល្អ​សម្រាប់​ទាំង​ក្លឹប Liverpool និង​សម្រាប់​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​។ សាឡា បាន​ជួយ​ក្រុម Liverpool ឆ្លងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ហើយ​កីឡាករ​រូបនេះ​រកបាន​២​គ្រាប់​សម្រាប់​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​នៅ​វើ​ល​ខាប់​ឆ្នាំនេះ​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah)