ម៉ូ​ហា​ម៉េ​ដ សាឡា ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ជាថ្មី​ជាមួយ​សហព័ន្ធ​បាល់ទាត់​ ​អេ​ហ្ស៊ី​ប​

539
ចែករម្លែក

ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) បាន​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ថ្មី​មួយ​ជាមួយ សហព័ន្ធ​បាល់ទាត់​អេ​ហ្ស៊ី​ប បន្ទាប់ពី​ពួកគេ​ខកខាន​មិនបាន​បោះឆ្នោត​ក្នុង​កម្មវិធី ប្រគល់​ពាន​កីឡាករ​ឆ្នើម​របស់ ហ្វី​ហ្វា​(FIFA )​។​
​ ​
​កីឡាករ​ឆ្នើម​របស់​ក្លិប​លី​វឺ​ភូ​ល​( Liverpool) រូបនេះ​ដែល​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​ទី​៤ នៅក្នុង​ចំណោម​ក្រុម​កីឡាករ​ដែល​ត្រូវ​ទទួលពាន​កីឡាករ​ឆ្នើម​បំផុត​ផ្នែក​បុរស​នោះបាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជុំវិញ​លទ្ធភាព​ដកខ្លួន​ចេញពី​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​បន្ទាប់ ពី​លុបចោល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សហព័ន្ធ​ចេញពី​គណនី​បណ្តាញ​សង្គម​របស់ខ្លួន​។​
​ ​
​នៅពេលនេះ មានការ​ស៊ើបអង្កេត​នៅ​ប្រទេស​អេស​ហ្ស៊ី​ប បន្ទាប់ពី​ប្រធាន​ក្រុម អា​ម៉េ​ដ អេ​ល​ម៉ូ​ហា​ម៉ា​ឌី (Ahmed Elmohamady) និង​គ្រូបង្វឹក​កីឡាករ​អូឡាំពិក សូ​គី ហ្គា​រី​ប (Shawky Ghareeb) បង្ហើប​ប្រាប់ថា ពួកគេ​បាន​បោះឆ្នោត​ឲ្យ សាឡា ប៉ុន្តែ​ពួកគេ​មិន បាន​រាប់​សន្លឹកឆ្នោត​នោះ​ចូល​ទេ​។​
​ ​
​លើសពីនេះ មាន​សន្លឹង​ឆ្នោត​មួយ​ពី​អ្នកកាសែត​អេ​ហ្ស៊ី​ប​ឈ្មោះ ហា​នី ដា​នី​ល (Hany Danial) ដែល​ដាក់​ឲ្យ​រាប់ ប៉ុន្តែ​អ្នកកាសែត​រូបនេះ​បាន​បោះឆ្នោត​ឲ្យ សា​ឌី​អូ ម៉េ​ន (Sadio Mane) និង គ្រី​ស្ទៀ​ន​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ។​
​ ​
​មានការ​បារម្ភ​កាន់តែខ្លាំង​ឡើង​នៅក្នុង​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​ថា ខ្សែប្រយុទ្ធ Liverpool នឹង​កាត់ផ្តាច់​ទំនាក់​ទំនងជា​មួយ​នឹង​ក្រុម​ជម្រើសជាតិ​ចំពេល​មាន​ភាព​ចម្រូង ចម្រាស​កាលពីពេល​ថ្មីៗ​នេះ​។
​ ​
​សាឡា ទំនងជា​ធានា​ចំពោះមុខ​អ្នកគាំទ្រ​ថា​រឿងនេះ​នឹងមិន​កើតឡើង​នៅលើ បណ្តាញ​សង្គម​ទេ​។​
​ ​
​ទាំង​កីឡាករ អេ​ល​ម៉ូ​ហា​ម៉ា​ឌី និង​លោក ហ្គា​រី​ប សុទ្ធតែ​អះអាងថា បាន​បោះឆ្នោត​ឲ្យ សាឡា ប៉ុន្តែ​ថា សន្លឹកឆ្នោត​របស់ខ្លួន​មិន​ត្រូវបាន​បញ្ជូន​យកទៅ​រាប់បញ្ចូល​។ លោក ហ្គា​រី​ប បានទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត ហើយ​សហព័ន្ធ​ក៏​សន្យាថា​នឹងធ្វើ​ការ ស៊ើបអង្កេត​លើ​ករណីនេះ​។​
​ ​
​នេះ​មិនមែនជា​លើក​ទី​១​ទេ ដែលមាន​ភាព​តានតឹង​រវាង សាឡា និង​សហព័ន្ធ​បាល់ទាត់ អេ​ហ្ស៊ី​ប​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​