ម៉ូ​ហា​ម៉េ​ដ សាឡា ត្រូវបាន​គេ​ប្រៀបធៀប​នឹង រ៉ូ​ណា​ល់​ដូ និង ម៉េ​ស​ស៊ី

929
ចែករម្លែក

ចរ​ឌែ​ន ហ៊ែ​ន​ដឺ​សិន (Jordan Henderson) បាន​ប្រៀបធៀប ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) មិត្ត​រួម​ក្រុម Liverpool ទៅនឹង​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) និង លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) បន្ទាប់ពី​កីឡាករ សញ្ជាតិ​អេ​ហ្ស៊ី​ប​រូបនេះ​លើក​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​នៅ PFA Player of the Year នៅ​អង់គ្លេស ។​

​ខ្សែប្រយុទ្ធ​រូបនេះ​ទទួលបាន​ពាន​សម្រាប់​រដូវ​កាល​ដំបូង​ដ៏​អស្ចារ្យ​របស់ខ្លួន​នៅ​ពហុកីឡាដ្ឋាន Anfield ដែល​មកទលពេលនេះរ​កបាន​៤១​គ្រាប់​គ្រប់ការ​ប្រកួត​។
​ ​
​ទេពកោសល្យ​របស់ សាឡា ពិតជា​ធ្វើ​ឲ្យ​ក្លឹប​យក្ស Real Madrid ចាប់អារម្មណ៍ ហើយ ហ៊ែ​ន​ដឺ​សិន ជឿថា អតីត​ខ្សែប្រយុទ្ធ​ក្លឹប​ឆេ​ល​ស៊ី​រូបនេះ​ស័ក្តិសម​នឹង​ត្រូវគេ​ប្រៀបធៀប ទៅនឹង​កីឡាករ​ឆ្នើមៗ​មួយចំនួន​ក្នុង​ពិភពលោក​។​
​ ​
​ហ៊ែ​ន​ដឺ​សិន និយាយថា “​ម៉េ​ស​ស៊ី និង រ៉ូ​ណា​ល់​ដូ ធ្វើបាន​ល្អ​អស់​រយៈពេល​១០​ឆ្នាំ​ជាង​មកហើយ ប៉ុន្តែ ម៉ូ​ហា​ម៉េ​ដ សាឡា គឺ​ល្អ​គ្រប់គ្រាន់​នឹង​រក្សា​កម្រិត​លេង​ដ៏​ល្អ​នេះ​និង​បន្ត​អភិវឌ្ឍ​ខ្លួន​។ ប្រាកដ​ណាស់ រដូវ​កាល​នេះ​មើល​ពី​របៀប សាឡា លេង​រក​គ្រាប់​បាល់​និង​ឥទ្ធិពល​នៅលើ ទីលាន មានន័យថា គាត់​ឈានដល់​កម្រិត​ល្អ​បំផុត​”​។
​ ​
​ហ៊ែ​ន​ដឺ​សិន បាន​សារភាពថា កម្រិត​លេង​របស់ សាឡា នៅ​រដូវ​កាល​នេះ​បានធ្វើ​ឲ្យ​មិត្ត​រួម​ក្រុម មានការ​ភ្ញាក់ផ្អើល​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) និង​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo)
#