ម៉ូ លីន​ណា បកស្រាយ​រឿង​រូបថត​បញ្ចេញ​ដើមទ្រូង​គួរ​ឲ្យ​ក្នាញ់​

311
ចែករម្លែក

​ភ្នំពេញៈ កញ្ញា ម៉ូ លីន​ណា ដែលជា​តារា​សម្តែង​ល្បី​មួយ​រូបនោះ​ត្រូវបាន​អ្នកគាំទ្រ​ប្រទះឃើញ​រូប​សិច​ស៊ីពេល​ហែល​ទឹក​យ៉ាង​សិច​ស៊ី​ឡើង​កប់ៗ​តែម្តង​។​រូបភាព​នោះ​ធ្វើ​ឲ្យ​ប្រុសៗ​នាំគ្នា​ភ្ញាក់ផ្អើល និងគិតថា​ជា​រូបនាង​តែម្តង​។​

​រូបថត​មួយ​សន្លឹក​ក្នុង​ឈុត​ហែល​ទឹក​ពណ៌​ក្រហម​។ ពេល​ហែល​បញ្ចេញ​ដើមទ្រូង ឡើង​ទ្រលុកទ្រលន់ ។​រូបនេះ ត្រូវបាន​អ្នកគាំទ្រ​គិតថា​រូប​របស់​កញ្ញា ម៉ូ លីន​ណា នាំគ្នា Share និងឆាត​មក​សួរ​សាមីខ្លួន​ពិត​ឬ​ដែល​ហ៊ាន​បែបនេះ​?

​តារា​ស្រស់ស្អាត ម៉ូ លីន​ណា ប្រាប់​ដល់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ ឱ្យដឹងថា ការពិត​រូបនេះមាន​មិត្តភក្តិ​ជាច្រើន​​ផ្ញើ និងឆាត​សួរថាជា​នាង​មែនឬ​? ហើយ​ទៅ​ថត​តាំងពី​ពេលណា​? ​មុខមាត់​និង​រាង​ឡើង​បញ្ចេញ​កប់ៗ​តែម្តង​។​នាង​ថា រូបថត​នោះ​មិនមែនជា​រូបនាង​ឡើយ​។ សូម្បីតែ​ខ្លួន​នាង​ក៏​ភ្ញាក់ផ្អើល​ដែរ​ហើយ​ទៅ​ថតតាំងពី​ពេលណា​មិន​ក៏​មិនដឹង​។ រូបថត​នោះ នាង​ថា​ពិត​មាន​ទម្រង់​មុខ​ដូច​នាង​ឡើង​ចង់ ៩៩,៩៩​ភាគរយតែម្តង ប៉ុន្តែ​នាង​បញ្ជាក់ថា រូបថត​សិច​ស៊ី​នេះ​មិនមែនជា​រូបនាង​នោះទេ​។ សូមអ្នក​គាំទ្រ​និងមិត្តភក្តិ​ទាំងអស់គ្នា​កុំ​យល់ច្រឡំ​ទៀត​។​

​តារា​ស្រី​រូបនេះ​បាន​ប្រាប់ទៀតថា បើ​និយាយ​ថត និងលេង​ស្តាយ​វិញ សម្រាប់​នាង គឺ​ចូលចិត្ត​ណាស់​។ សម្រាប់​ឈុត​ប៊ី​គី​នី ឬ ឈុតសិច​ស៊ី​បែបនេះ នាង​ក៏​ហ៊ាន​ថត និងអាច​ថត​បានដែរ​។ នាង​ថតរូប​ខ្លួនឯង​ឱ្យ​ស្អាត និងសិច​ស៊ី​ឱ្យ​ល្អ​ម្តង នៅពេលណាមួយ​។ រូបថត​ខាងលើនេះ នាង​សូមបញ្ជាក់​ម្តងទៀត គឺ​មិនមែន​នាង​ឡើយ ​ជាម​នុស្សផ្សេង​ទេ​។

​សូមបញ្ជាក់ថា រូបថត​សិច​ស៊ីពេល​ហែល​ទឹក​ក​បញ្ចេញ​ដើមទ្រូង​យ៉ាង​ស្រស់ស្អាត​នេះ គឺ​តារា​ស្រី​ម្នាក់​នោះ មានមុខមាត់​ស្រដៀង​នឹងតារា​សម្តែង​កញ្ញា ម៉ូ លីន​ណា ដែល​ធ្វើឱ្យ​មហា​ន​យល់ច្រឡំ​។

​ប៉ុន្តែ​តាម​ការពិនិត្យ និងចូល​មើលរូប​ម្ចាស់​ដើម​នោះ គឺជា​តារា​ម៉ូ​ដែល​ថ្មី​ទើប​ជាប់​ជា កញ្ញាឯក​ផែនដី​កាលពី​ថ្មីៗ​នេះ នាង​ពិត​ជាមាន​រូបរាង​ខ្ពស់​ស្លី​ម និងស្រស់ស្អាត​។ តារា​ម្នាក់នេះ​មាន​ឈ្មោះថា “​រី​ចំណាន កល្យាណ​” (Rychamnan Kallyan)​។ រូប​សិច​ស៊ី ក្នុង​អាង​ហែល​ទឹក​ត្រូវបាន​ប​ង្ហោ​ចំនួន​ពីរ​សន្លឹក ដោយ MP Photography ជា​អ្នក​ថត​។

​សូម​រំលឹក​ផងដែរ​ថា បេ​ក្ខ​នារី​មាន​ស្រុកកំណើត​នៅ​ភ្នំពេញ និង​អតីត​ជា​សិស្ស​រៀន​នៅ វិទ្យាល័យ​បាក់​ទូក ​វ័យ ១៩ ឆ្នាំ​កម្ពស់ ១,៧០ ម៉ែត្រ និង​ទម្ងន់ ៥១ គីឡូ កញ្ញា រី​ចំណាន កល្យាណ ក៏មាន​ឱកាស​ក្លាយទៅជា​កញ្ញាឯក​ភពផែនដី​កម្ពុជា​ដំបូង​ឆ្នាំ ២០១៩ ។ ការប្រកួត​បវរកញ្ញា​ភពផែនដី​អន្តរជាតិ​ឆ្នាំ ២០១៩ ឬ Miss Planet international 2019 ដែលមាន​បេ​ក្ខ​នារី​ជា​តំណាង​សមាជិក​ចូលរួម​ប្រកួត​នា​ទូទាំង​ពិភពលោក​ចំនួន​ប្រមាណ​ជាង ៣០ ប្រទេស ខណៈ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ដើមខែ​មីនា ឆ្នាំ ២០១៩ កន្លងមក​នោះគេ​ឃើញ​កញ្ញា រី​ចំណាន កល្យាណ បាន​គ្រង​ឈុត​ប្រពៃណី​ខ្មែរ​ឈ្មោះ “​ទេពធីតា​មហាសង្ក្រាន្ត​”៕ ដោយៈ បូ​រិ​ន​/Ha