ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ចង់​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​ថ្មី​ឲ្យ​បាន​នៅ​ដើម​រដូវក្តៅ​

1264
ចែករម្លែក

លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) គ្រូបង្វឹក​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​មានបំណង ចង់​សម្រេច​កិច្ចព្រមព្រៀង​នៅ​ដើមរដូវ​ក្តៅ​នេះ ដើម្បី​រៀបចំ​គ្រឹះ​សម្រាប់​ប្រជែង​យកពាន​ជើងឯក នៅ​រដូវ​កាល​ក្រោយ​។​

​ក្រុម​បិសាច​ក្រហម​នេះ​បានសម្រេច​កិច្ចព្រមព្រៀង អេ​រិ​ក បៃ​លី ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច និង ហ៊ែ​ន​រិ​ក ឃី​តា​រី​យ៉ាន ត្រឹម​ថ្ងៃទី​៦​ខែកក្កដា​កាលពី​ឆ្នាំមុន​។ ចំ ណែ​ក​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba) អូសបន្លាយ​ជា​កិច្ច ព្រមព្រៀង​ណាៗ​ទាំងអស់ ប៉ុន្តែ​បានបញ្ចប់​ត្រឹម​រយៈពេល​៣៤​ថ្ងៃ​ប៉ុណ្ណោះ​។​

​លោក ម៉ូ​រី​ញ៉ូ ប្តេជ្ញាចិត្ត​ប្រមូលផ្តុំ​ក្រុម​របស់លោក និង​ស្វាគមន៍​កីឡាករ​ថ្មី របស់ខ្លួន​ត្រឹម​ដើមរដូវ​កាល​ថ្មី ហើយ​មិន​ចង់​ឲ្យ​កិច្ចការ​របស់លោក​អូសបន្លាយ​ដល់​ថ្ងៃ​ឪ​សាន​វាទ​នោះទេ​។​

​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា កីឡាករ​ទាំងអស់ ដែល​លោក​បាន​ផ្ទេរ​សុទ្ធតែ​ផ្តល់​ផល​វិជ្ជមាន​សម្រាប់​ក្រុម ដោយ​ពួកគេ​ជួយ​ឲ្យ​យូ​ណាយ​ធី​ត​លើក​ពាន League Cup និង​ពាន Europa League ហើយ​លោក ម៉ូ​រី​ញ៉ូ​ចង់​សម្រេចបាន​ជោគជ័យ ស្រដៀង​គ្នា​នៅ​រដូវក្តៅ នេះ​៕

​ចំណងជើង​រូប​: លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)​