ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​អាច​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ ប្រ៊ូ​ណូ ហ្វឺ​ណាន​ដេ​ស ក្នុងតម្លៃ​៦២​លាន​ផោន​

107
ចែករម្លែក

កីឡាករ ប្រ៊ូ​ណូ ហ្វឺ​ណាន​ដេ​ស (Bruno Fernandes) ដែលជា​គោលដៅ​របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នោះ រំពឹងថា នឹង​អាច​ធ្វើជា​ប្រធាន​ក្រុម​សម្រាប់​ការប្រកួត​ជាមួយ​ក្រុម Maritimo នៅ​ក្របខ័ណ្ឌ Primeira Liga ។
​ ​
កីឡាករ​វ័យ​២៥​ឆ្នាំ​បាន​ក្លាយជា​កម្មវត្ថុ​នៃ​ចំណាប់អារម្មណ៍​របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយធី​ត​នៅ​រដូវ​កាល​ទិញដូរ​ខែមករា​នេះ ប៉ុន្តែ​ខ្សែបម្រើ​រូបនេះ​គ្រោង​ដឹកនាំ​ការប្រកួត​នៅលើ ទីលាន​ប្រកួត​ហើយ​។
​ ​
វា​ហាក់ដូចជា​ថា ក្លិប​បិសាច​ក្រហម​បានដាក់​សំណើ​ផ្ទេរ​កីឡាករ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះជា​លើក​ទី​៣​។ ប៉ុន្តែ​ក្លិប​ទាំង​ពីរបាន​ប៉ាន់ប្រមាណ​តម្លៃ​ខុសគ្នា​១០​លាន​ផោន​។​
​ ​
លោក ហ្វ្រេ​ដឺ​រី​កូ វ៉ា​រ៉ា​ន​ដាស (Frederico Varandas) ប្រធាន​បច្ចេកទេស​ក្លិប ស្ព​រ​ធី​ង​(Sporting) និង​លោក ច​ច ម៉េ​ន​ដេ​ស (Jorge Mendes) ជា​ភ្នាក់ងារ​របស់ ប្រ៊ូ​ណូ បានធ្វើ​ដំណើរ​មក​ក្លិប យូ​ណាយ​ធី​ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ។ ប៉ុន្តែ​មិនទាន់​ឯ​ភាព​លើ​កិច្ចព្រមព្រៀង​នៅឡើយ​ជាមួយ នឹង​លោក អេ​ដ វូដ​វើដ (Ed Woodward) ជា​នាយករង​ប្រតិបត្តិ​របស់​ក្លឹប​យូ​ណាយ​ធី​ត​។
​ ​
ទោះបីជា​យ៉ាងណា គេ​រំពឹងថា ការចរចា​នឹង​បន្ត​នៅ​សប្តាហ៍​នេះ ហើយ​ហ្វឺ​ណាន​ដេ​ស អាច​នឹង​ត្រូវបាន​ដកចេញ​ពី​ក្រុម​ជម្រើស​របស់លោក ច​ច ស៊ី​ឡាស (Jorge Silas) ប្រសិនបើ យូ​ណាយ​ធី​ត​សម្រេច​កិច្ចព្រមព្រៀង​នោះ​។
​ ​
បើទោះបីជា​មានការ​ប៉ាន់ប្រមាណ ស៊ី​ឡាស អះអាងថា ហ្វឺ​ណាន​ដេ​ស​បានបង្ហាញ​ការទទួល ខុសត្រូវ​បែប​អាជីព​របស់ខ្លួន​នៅលើ​ទីលាន​ប្រកួត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

កីឡាករ ប្រ៊ូ​ណូ ហ្វឺ​ណាន​ដេ​ស (Bruno Fernandes)