ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​អាច​នឹង​ដណ្តើមយក ហ្វ្រេ​ដ ពី​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​

876
ចែករម្លែក

​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​មាន​សង្ឃឹមថា នឹង​អាច​ដណ្តើមយក​កីឡាករ ហ្វ្រេ​ដ (Fred) ពី​ផែនការ​ផ្ទេរ​របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​។​

​ស៊ី​ធី​បានធ្វើ​ការចរចា​ជាមួយ​ក្លឹប Shakhtar Donetsk របស់​អ៊ុយ​ក្រែ​ន​ជុំវិញ លទ្ធភាព​ផ្ទេរ​ខ្សែ បម្រើ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​នៅ​ខែមករា ហើយ​ត្រូវគេ​អះអាងថា អាចមាន​តម្លៃ​ផ្ទេរ​លើសពី ៧០​លាន​ផោន​។​

​កីឡាករ​រវ័យ​២៥​ឆ្នាំ​រូបនេះ​នៅ​ជា​គោលដៅ​ផ្ទេរ​សំខាន់​នៅ​រដូវក្តៅ​សម្រាប់​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ស្របពេល​ក្លឹប​នេះ​បើកផ្លូវ​ឲ្យ​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ស្វែងរក​ខ្សែបម្រើ កណ្តាល​ម្នាក់ទៀត​។​

​ប៉ុន្តែ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) មានបំណង​ប្រឡូក​ក្នុង​ទីផ្សារ​ទិញដូរ​កីឡាករ និង​កំពុង​ស្វែងរក​ខ្សែបម្រើ​។ យូ​ណាយ​ធី​ត​ក៏​តាមមើល ហ្វ្រេ​ដ ផងដែរ​។​

​លោក សែ​ហ្គេ ផ​ឃី​ន ( Sergei Palkin) នាយក​ប្រតិបត្តិ​របស់​ក្លឹប Shakhtar បាន​និយាយថា “ ហ្វ្រេ​ដ មិនទាន់​ស្ថិតក្នុង​ផែនការ​របស់​ស៊ី​ធី​ទាំងស្រុង​នៅឡើយ​ទេ ប៉ុន្តែ​កីឡាករ​រូបនេះ​ប្រាកដជា ចាកចេញ​នៅ​ខែមិថុនា​។ ប្រសិនបើ​មិន​ទៅ​ស៊ី​ធី នោះ​មានតែ​យូ​ណាយ​ធី​ត​។​

​ហ្វ្រេ​ដ ខ្លួនឯង​មិនទាន់​សម្រេចចិត្តថា នឹងត្រូវ​ចូលរួម​ជាមួយ​ក្លឹប​ណា​នៅឡើយ​ទេ​។ ហ្វ្រេ​ដ និយាយថា “​ស៊ី​ធី​គឺជា​ក្រុម​ធំ ខ្ញុំ​រីករាយ​នឹង​លេង​ជាមួយ​ពួកគេ​។ ជាមួយ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ឆេ​ល​ស៊ី​ឬ អា​សេណ​ល​” ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ហ្វ្រេ​ដ (Fred)