ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង អា​សេណ​ល ប្រុង​ជើង​ការណ៍ ខណៈ​ក្លិប​បា​សេ​ឡូ​ណា ពិចារណា​លក់ អែន​ត័​ញ គ្រី​ស្មាន់​

90
ចែករម្លែក

ក្លិប​អា​សេណ​ល​( Arsenal) និង​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត គឺជា​ក្លឹប​ធំ​ពីរ​ក្នុង ចំណោម ក្លិប​ផ្សេង ទៀត​ដែល​ប្រុង​ជើង​ការណ៍​នៅពេល​ក្លិប​បា​សេ​ឡូ​ណា ( Barcelona) មានបំណង​ចង់​លក់​ខ្សែ ប្រយុទ្ធ អែន​ត័​ញ គ្រី​ស្មាន់ (Antoine Griezmann) ។​
​ ​
ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​នេះ​បាន​ចំណាយ​ប្រា​ក់ជាង​១០០​លាន​ផោន ដើម្បី​នាំយក​ខ្សែ ប្រយុទ្ធសញ្ជាតិ​បារាំង​រូបនេះ​មកពី​ក្លិប​អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត​( Atletico Madrid) កាលពី​រដូវក្តៅ​ឆ្នាំមុន​។​
​ ​
ប៉ុន្តែ​អារម្មណ៍​ក្នុង​ក្រុម​គឺថា ពួកគេ​មិន​ត្រូវការ​កីឡាករ​ដូចជា គ្រី​ស្មាន់ នៅ​ពហុ​កីឡដ្ឋាន Nou Camp នេះ​ទេ​។ ហើយ​ចាប់តាំងពី​ខកខាន​មិនបាន​បង្ហាញ​កម្រិត​លេង​ដូច​ការរំពឹងទុក​ទេ ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​នេះ​បាន​ត្រៀមខ្លួន​ពិចារណា​ការចាកចេញ​របស់​កីឡាករ​រូបនេះ​។​
​ ​
ក្លិប​កាំភ្លើង​ធំ ដែល​កន្លងមក​ត្រូវបាន​ភ្ជាប់​ទៅនឹង​កីឡាករ គ្រី​ស្មាន់ អាច​នឹង​មានការ​ប្រជែងពី​ក្លិប​ឆេ​ល​ស៊ី ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង PSG ផងដែរ​។​
​ ​
​ក្លិប Barcelona ចង់​ស្រង់ដើម ទឹកប្រាក់​មួយផ្នែកធំ​ដែល​ខ្លួន​បាន​ចំណាយ​មកវិញ​នៅ​រដូវក្តៅ​នេះ ដែលមាន​តម្លៃ​ប្រហែល​១០០​លាន​ផោន​សម្រាប់​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​។​
​ ​
ប្រសិនបើ​តម្លៃ​នេះ​មិនអាច​រកបាន​ក្លឹប​ដ៏​ស័ក្តិសម​ទេ នោះ​ក្លិប Barcelona ត្រៀម​រៀបចំ​កិច្ចសន្យា ខ្ចី​ជើង​វិញ ដូចដែល​ខ្លួន​ធ្លាប់ធ្វើ​ជាមួយ​កីឡាករ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho) ដែរ​។​
​ ​
កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​បាន​លេង​ក្នុង​កិច្ចសន្យាខ្ចី​ជើង​ជាមួយ​ក្លិប បៃ​យឺន​ម៉ូ​និ​ច​(Bayern Munich) កាលពី​រដូវក្តៅ ប៉ុន្តែ​កិច្ចសន្យា​នេះ​បូក​បញ្ចូល​ការ​រ៉ាប់រង​ប្រាក់​ឈ្នួល​ពេញ​របស់ កូ​ទី​ញ៉ូ​។​
​ ​
ក្លិប Barcelona ដឹង​ច្បាស់​ពី​តម្រូវការ​ក្នុងការ​កាត់បន្ថយ​តម្លៃ ខណៈពេល​ពួកគេ​ត្រៀម​ប៉ះប៉ូវ ហិរញ្ញវត្ថុ​របស់ខ្លួន​ឡើងវិញ ដោយសារតែ​បញ្ហា​វីរុស​កូ​រ៉ូ​ណា​។​
​ ​
ទន្ទឹមនឹងនេះ ពួកគេ​ក៏ត្រូវ​ពង្រឹង​ក្រុម​របស់ខ្លួន​សម្រាប់​រដូវ​កាល​ក្រោយ​ផងដែរ​ស្របពេល​ក្រុម នេះ​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក ហ្គី​កេ សេ​ធៀន (Quique Setien) ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ អែន​ត័​ញ គ្រី​ស្មាន់ (Antoine Griezmann)