ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត នឹង​អនុញ្ញាត​ឲ្យ គ្រី​ស ស្មើ​លិ​ង ទៅ​ចូលរួម​ជាមួយ​រ៉ូ​ម៉ា បើ​ខ្លួន​អាច នាំយក កាលី​ដូ គូលី​បាលី

69
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លិប​ម៉េ​ន​ឆេ​ស្ទ៍រ​នឹង​អនុ​ញ្ញា​ត្តិ​ឲ្យ​កីឡាករ គ្រី​ស ស្ម​លិ​ង (Chris Smalling) ទៅ​ចូលរួម​ជាមួយ​ក្លិប រ៉ូ​ម៉ា​(Roma )​ជា​អចិន្ត្រៃយ៍ ប្រសិនបើ​ពួកគេ​អាច​សម្រេច​កិច្ច​ព្រម ព្រៀង​ផ្ទេរ កាលី​ដូ គូលី​បាលី (Kalidou Koulibaly) ពី​ក្លិប​ណា​ប៉ូ​លី​( Napoli) ។
​ ​
គូលី​បាលី បាន​ក្លាយជា​គោលដៅ​សម្រាប់​ក្លិប​យូ​ណាយ​ធី​ត​ហើយ​ស្ថិត​ក្នុងការ​តាម ឃ្លាំមើល របស់​ក្លិប​កំពូលៗ បន្ទាប់ពី​កីឡាករ​រូបនេះ​ទទួលបាន​ពាន​ជា​ខ្សែការពារ​ឆ្នើម​បំផុត​នៅ​ក្របខ័ណ្ឌ Serie A ។
​ ​
ការកំណត់​តម្លៃ​៩០​លាន​ផោន​របស់​ក្លិប Napoli ធ្វើ​ឲ្យ​ក្លិប​ជាច្រើន​ដកខ្លួន​ប៉ុន្តែ​សេចក្តីរាយការណ៍ ពី​អ៊ីតាលី​បាន​លើកឡើងថា កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​អាចនឹងទទួល​យក​កិច្ចព្រមព្រៀង ផ្ទេរចេញ​។​
​ ​
ប្រសិនបើ​យូ​ណាយ​ធី​ត​អាច​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែការពារ​សញ្ជាតិ​សេ​ណេ​ហ្គា​ល់​រូបនេះ គ្រូបង្វឹក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) នឹង​អនុញ្ញាត​ឲ្យ គ្រី​ស ស្ម​លិ​ង ផ្ទេរ​ជា​អចិន្ត្រៃយ៍​ទៅ​ក្លិប Roma ។
​ ​
ស្ម​លិ​ង បាន​ចាក​ចេញពី​ក្លិប​យូ​ណាយ​ធី​ត​ចូលរួម​ជាមួយ​ក្លិប Roma កាលពី​រដូវក្តៅ​ឆ្នាំមុន ខណៈពេល​ក្លិប​នេះ​ចាត់ទុក​កីឡាករ​រូបនេះ​គឺជា​ចំនួន​លើស​តម្រូវការ​បន្ទាប់ពី​ក្លឹប​យូ​ណាយ​ធី​ត នាំយក ហ៊ែ​រី ម៉ា​ក្វា​យ​អ័​រ (Harry Maguire) មក​ក្នុងតម្លៃ​៨០​លាន​ផោន​មកកាន់​ពហុ​កីឡដ្ឋាន Old Trafford ។
​ ​
ម៉ា​ក្វា​យ​អ័​រ បាន​ជាប់​ជា​ប្រធាន​ក្រុម​យូ​ណាយ​ធី​ត​និង​បាន​កសាង​ខ្លួន​ទៅជា​ខ្សែការពារ កណ្តាល​ជម្រើស​ដំបូង​របស់​ក្រុម​យូ​ណាយ​ធី​ត ហើយ​កីឡាករ វី​កទ័រ លីន​ដេ​ឡូ​ហ្វ (Victor Lindelof) គឺជា​ដៃគូ​ប្រចាំ​របស់ខ្លួន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ គ្រី​ស ស្ម​លិ​ង (Chris Smalling) នឹង កាលី​ដូ គូលី​បាលី (Kalidou Koulibaly)