ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត និង​លី​វឺ​ភូ​ល ស្ថិតក្នុង​ចំណោម​ក្លិប​ដែល​ព្យាយាម​រារាំង​ក្លិប​ម៉េ​ន ស៊ី​ធី មិន​ឲ្យ​បាន​លេង​នៅ​ឆេ​ម​ពាន​លី​ក​

126
ចែករម្លែក

​ក្លឹប​លី​វឺ​ភូ​ល (Liverpool), ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត (Manchester United) និង​អា​សេណ​ល​( Arsenal) ស្ថិតក្នុង​ចំណោម​ក្លឹប​ដែល​បាន​សរសេរ​លិខិត​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ឲ្យ​រារាំង ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​មិន​ឲ្យ​លេង​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​កនៅ​រដូវ​កាល​បន្ទាប់​។​
​ ​
​ស៊ី​ធី​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ចូលរួម​ការប្រកួត​នៅ​អឺរ៉ុប​រយៈពេល​ពីរ​ឆ្នាំ​ដោយ​ចាប់ផ្តើម​ពី រដូវ​កាល​ក្រោយ​ទៅ បន្ទាប់ពី UEFA រកឃើញថា ក្លឹប​នេះ​មាន​កំហុស​ធ្ងន់ធ្ងរ​ដោយ​រំលោភ ច្បាប់​ចំណាយ​ហិរញ្ញវត្ថុ​ប្រកបដោយ​យុត្តិធម៌​។​
​ ​
ក្លឹប​ស៊ី​ធី​បដិសេធថា មិនបាន​ធ្វើ​ខុស​នោះទេ ហើយ​បាន​ឧទ្ធរណ៍​នឹង​បម្រាម​មើលខ្លួន​។​
​ ​
ប៉ុន្តែ​ក្លឹប​ដែលជា​គូប្រជែង​បារម្ភ​ថា ស៊ី​ធី​អាច​នឹង​ស្នើ​ឲ្យ​មានការ​លើកលែង​ទណ្ឌកម្ម​ស្របពេល ឧទ្ធរណ៍​កំពុងដំណើរកា​រហើយ​អាច​នឹងមាន​ការពន្យារ​ពេល​ដោយសារ​ការរីក​រាលដាល វីរុស​កូ​រ៉ូ​ណា​។
​ ​
ក្នុង​កិច្ចប្រឹងប្រែង​រារាំង​មិន​ឲ្យ​រឿងនេះ​កើតឡើង​មាន​ក្លិប​៨​ក្នុងចំណោម​ក្លឹប​កំពូល​ទាំង​១០​នៅក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​កបាន​ដាក់សំណើ​រួម​ទៅកាន់​អង្គភាព​ក្រុមប្រឹក្សា​អាជ្ញា កណ្តាល​។​
​ ​
​សេចក្តីរាយការណ៍​ថា ក្លឹប​ចំនួន​ប្រាំបី​រួមមាន Liverpool ,United , Arsenal និង​ក្លិប Chelsea បាន​សរសេរ​ទៅ​ក្រុមហ៊ុន​ច្បាប់​តែមួយ​ដែល​បាន​បញ្ជូន​ពាក្យបណ្តឹង​នេះ​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ជួសមុខ​ឲ្យ​ក្លិប​ទាំងនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី