ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នឹង​ក្លាយជា​ក្រុម​ខ្លាំង​នៅ​ឆេ​ម​ពាន​លី​ក ប្រសិនបើ​ពួកគេ​មាន ហ្គា​រ៉េត បេ​ល​

71

​រ៉ា​យ​អាន់ ហ្គី​ក (Ryan Giggs) វីរបុរស​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ជឿថា ការចុះ​កិច្ចព្រមព្រៀង​ផ្ទេរ ហ្គា​រ៉េត បេ​ល (Gareth Bale) របស់ Real Madrid នឹង​ប្រែក្លាយ​ក្រុម​បិសាច​ក្រហម​ទៅជា​ក្រុម​ប្រកួតប្រជែង​មួយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​ក្រុម​បិសាច​ក្រហម​បាន​វិលត្រឡប់​មកកាន់​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ខកខាន​ពេញ​មួយឆ្នាំ ខណៈ​ពួកគេ​ត្រូវ​ទទួលភ្ញៀវ Basle នៅ​ពហុកីឡាដ្ឋាន Old Trafford ។
​ ​
​ប៉ុន្តែ ហ្គី​ក មាន​អារម្មណ៍​ថា យូ​ណាយ​ធី​ត​ដែល​នាំមុខគេ​នៅលើ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នេះ​មិនមាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ឆ្ពោះទៅរក​គោលដៅ​ដោយ​គ្មាន​វត្តមាន​កីឡាករ​កម្រិត​ពិភពលោក​ម្នាក់ទៀត​ដូចជា បេ​ល នេះ​ជាដើម​។​
​ ​
​ហ្គី​ក និយាយថា “​ចូរ​អ្នក​ក្រឡេក​ក្រុម​បច្ចុប្បន្ន​របស់​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ហើយ​អ្នកនឹង​ឆ្ងល់​ថា តើ​ពួកគេ​អាច​លើក​ពាន ឆេ​ម​ពាន​លី​ក​ឬ​យ៉ាងណា​។​តើ​ពួកគេ​មាន​កីឡាករ​គ្រប់គ្រាន់​ដើម្បី​ឈ្នះ​ឬ​នៅ​?”​។​
​ ​
​ហ្គី​ក បន្តថា “​ពួកគេ​ប្រហែលជា​នៅ​ខ្វះ​បន្តិចបន្តួច​នៅពេលនេះ​។ ពួកគេ​មាន ផូ​ល ប៉ុក​បា និង រ៉ូ​ម៉េ​លូ លូ​កា​គុ ម៉ា​គូស រ៉ា​ហ្វ​ដ ដេវីដ ដឺ ហ្គៀ ជា​កីឡាករ​លំដាប់​ពិភពលោក ហើយ​ប្រសិនបើ​ពួកគេ​បន្ថែម​កីឡាករ​ម្នាក់ទៀត​ដូចជា ហ្គា​រ៉េត បេ​ល នោះ​ទើប​គេ​អាច​រំពឹងថា យូ​ណាយ​ធី​ត​លើក​ពាន​ឆេ​ម​ពាន​លី​ក​”​។​
​ ​
​បេ​ល ដែល​លោក​ពាន​ឆេ​ម​ពាន​លី​ក​បី​លើក​ក្នុង​បួន​រដូវ​កាល​នៅ​ពហុកីឡាដ្ឋាន Bernabeu ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង ផ្ទេរ​មក​យូ​ណាយ​ធី​ត អំឡុង​រដូវក្តៅ ប៉ុន្តែ​ចុងបញ្ចប់​បន្ត​អនាគត​ជាមួយ Real Madrid”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នឹង​ក្លាយជា​ក្រុម​ខ្លាំង​នៅ​ឆេ​ម​ពាន​លី​ក ប្រសិនបើ​ពួកគេ​មាន ហ្គា​រ៉េត បេ​ល​