ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត និង ប្រជែង​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ដើម្បី​ផ្ទេរ​កីឡាករ​វ៍យ​ក្មេង លូ​កាស បេ​ហ្គ៍​រ​

963
ចែករម្លែក

​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ចាប់អារម្មណ៍​នឹង​កីឡាករ​វ័យក្មេង​របស់​ក្លឹប Lech Poznan បន្ទាប់ពី​សាកល្បង​ដោយ​ជោគជ័យ​នៅ​ដើមរដូវ​កាល​នេះ​។​

​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​ឈាន​មួយ​ជំហាន​នាំមុខ​គូប្រជែង​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នៅ​រដូវ កាល​នេះ ក្នុងការ​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែការពារ​ឆ្នើម​សញ្ជាតិ​ប៉ូឡូញ លូ​កាស បេ​ហ្គ័​រ (Lukasz Bejger) ។​
​ ​
​ក្រុម​បិសាច​ក្រហម​បានសម្រេច​កិច្ចព្រមព្រៀង​ជាមួយ​កីឡាករ បេ​ហ្គ័​រ វ័យ​១៦​ឆ្នាំ បន្ទាប់ពី​ការ សាកល្បង​កាលពី​ខែសីហា ហើយ​មានការ​ឯកភាព​នឹង​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​រួចរាល់​ហើយ កាលពី​ខែមករា​។​
​ ​
​បេ​ហ្គ័​រ ជា​ជម្រើស​យុវជន​ក្រោម​អាយុ​១៦​ឆ្នាំ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​យូ​ណាយ​ធី​ត ស្របពេល​កីឡាករ​រូបនេះ​ហ្វឹកហាត់​នៅ​ថ្នាល​របស់​ក្លឹប Lech Poznan ។​
​ ​
​ជា​ប្រធាន​ក្រុម​ជម្រើស​យុវជន​ក្រោម​អាយុ​១៦​ឆ្នាំ បេ​ហ្គ័​រ បានបង្ហាញ​មុខ​ស​ម្រ​ប់​ប្រទេស​របស់ខ្លួន អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម​ម៉ុ​ល​ដាវី​។ បេ​ហ្គ័​រ លេង​ក្នុង​តំណែង​ខ្សែការពារ​កណ្តាល ប៉ុន្តែ​កីឡាករ​រូបនេះ​អាច​លេង​នៅ​ការ ពារ​ស្លាប​ឆ្វេង​ផងដែរ​។ យូ​ណាយ​ធី​ត​រំពឹងថា នឹង​ប្រកាស ពី​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​វ័យក្មេង​រូបនេះ​នៅមុន​រដូវ​កាល​ឆ្នាំ​២០១៨/១៩ ។​

​បេ​ហ្គ័​រ សង្ឃឹមថា នឹង​ក្លាយជា​កីឡាករ​ប៉ូឡូញ​ដំបូង​ដែល​ត្រូវ​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ដំបូង របស់​យូ​ណាយ​ធី​ត​។​
​ ​
​នី​គី បាត់ (Nicky Butt) ជា​ប្រធាន​ថ្នាល​របស់​យូ​ណាយ​ធី​ត​បាន​គ្រប់គ្រង​ការជ្រើសរើស កីឡាករ​វ័យក្មេង​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​លោក​ប្រឹងប្រែង​បង្កើត​ក្រុម​ជម្រើស​យុវជន​ឆ្នើម មួយ​សម្រាប់​ក្លឹប​នេះ ដែល​ចាប់ផ្តើម​ចុះខ្សោយ​ក្រោយពេល​លោក អា​ឡិ​ក ហ្វឺ​ហ្គូ​សិន (Alex Ferguson) ចូល​និវត្ត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែការពារ លូ​កាស បេ​ហ្គ័​រ (Lukasz Bejger)​
#