ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នឹង​លក់ ម៉ា​សល ដើម្បី​យកប្រាក់​បង្គ្រប់​កិច្ចព្រមព្រៀង​ផ្ទេរ ហ្គា​រ៉េត បេ​ល​

811
ចែករម្លែក

ការសម្រេចចិត្ត​របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ក្នុង​ការលក់​ខ្សែ​ប្រ យុទ្ធ អែន​ថូ​នី ម៉ា​សល (Anthony Martial) នឹង​ជួយ​បង្កើន​ថវិកា​របស់ខ្លួន ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ គោលដៅ​យូរអង្វែង ហ្គា​រ៉េត បេ​ល (Gareth Bale) ។​
​ ​
​គ្រូបង្វឹក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បាត់បង់​ការអត់ធ្មត់​នឹង​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​វ័យ ២២​ឆ្នាំ រូបនេះ ដែល​មិនបាន​បង្ហាញ​ភាពស៊ីសង្វាក់​នៅលើ​ទីលាន​ប្រកួត​។​
​ ​
​អតីត​ខ្សែប្រយុទ្ធ​ក្លឹប Monaco រូបនេះ​រង​ការរិះគន់​ជា​បន្ត​បន្ទាប់ពី​លោក ម៉ូ​រី​ញ៉ូ​ចំពោះ​ទម្រង់​លេង ដ៏​អន់​បែបនេះ ជា​ទម្រង់​លេង​ដែល​មិន​ទទួលបាន​ការគាំទ្រ​ពី​អ្នកគាំទ្រ​របស់ខ្លួន​។​
​ ​
​នៅពេលនេះ លោក ម៉ូ​រី​ញ៉ូ នឹង​ចំណាយ​ប្រាក់​នៅ​ដំណាច់​រដូវ​កាល​នេះ ស្របពេល​ក្លឹប Juventus ចាប់អារម្មណ៍​នឹង ម៉ា​សល​។​
​ ​
​យូ​ណាយ​ធី​ត​នឹង​សង្ឃឹមថា នឹង​ទទួល​ចំណែក​ភាគ​ច្រើ​នៃ​ការចំណាយ​របស់ខ្លួន ហើយនឹង​ប្រើ ប្រាស់​ថវិកា​នេះ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ ហ្គា​រ៉េត បេ​ល របស់​ក្លឹប Real Madrid ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែ​ប្រយុទ្ធ អែន​ថូ​នី ម៉ា​សល (Anthony Martial) និង ហ្គា​រ៉េត បេ​ល (Gareth Bale)