ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ត្រៀម​ដាក់សំណើ​២៦​លាន​ផោន ដើម្បី​ផ្ទេរ​ខ្សែការពារ Faouzi Ghoulam

894
ចែករម្លែក

ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​គ្រោង​ដាក់សំណើ​ផ្ទេរ​២៦​លាន​ផោន​សម្រាប់​ខ្សែការពារ​ស្លាប​ឆ្វេង Faouzi Ghoulam របស់​ក្លិប​ណា​ប៉ូ​លី​( Napoli) ខណៈ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ចង់​យកមក​ជំនួស​កីឡាករ លូក ស​(Luke Shaw)​។​
​ ​
​ខ្សែការពារ​សញ្ជាតិ​អាល់​ហ្សេ​រី​រូបនេះ​បានធ្វើ​ឲ្យ​លោក ម៉ូ​រី​ញ៉ូ ចាប់អារម្មណ៍​បន្ទាប់ពី​កសាង​ខ្លួន​ទៅ ជា​ខ្សែការពារ​ឆ្នើម​ម្នា​ក់នៅ​អ៊ីតាលី​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​
​ ​
​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​បាន​យកឈ្នះ​កីឡាករ រី​យ៉ា​ដ ម៉ា​រ៉េ​ស (Riyad Mahrez) របស់​ក្លឹប Leicester ដើម្បី​លើក​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​២០១៧ បើទោះបី​ជាមាន​បញ្ហា​របួស​ខ្លះ នៅ​ដើមរដូវ​កាល​ក៏ដោយ​។​
​ ​
​គេ​ជឿថា Ghoulam មាន​លក្ខខណ្ឌ​ទិញ​ផ្តាច់​៥២​លាន​ផោន បន្ទាប់ពី​ចុះកិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប Napoli កាលពី​ខែធ្នូ​។ ខ្សែការពារ​រូបនេះ​ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មក​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ដែលជា​គូប្រជែង​របស់​យូ​ណាយ​ធី​ត មុនពេល​រងរបួស​។​
​ ​
​ចំណាប់អារម្មណ៍​របស់​លោក ម៉ូ​រី​ញ៉ូ លើ​កីឡាករ Ghoulam អាច​នឹង​បញ្ចប់​ពេលវេលា​របស់ លូក ស នៅ​ពហុកីឡាដ្ឋាន Old Trafford ដែល​គេ​ជឿថា កំពុង​រក​ច្រក​ចេញពី​យូ​ណាយ​ធី​ត​។
​ ​
​យូ​ណាយ​ធី​ត​ក៏​ចាប់អារម្មណ៍​នឹង​កីឡាករ ឌែ​ន​នី រ៉ូ​ស (Danny Rose) របស់​ក្លឹប Tottenham ផងដែរ ហើយ លូក ស អាច​នឹង​ក្លាយជា​ផ្នែក​មួយ​កិច្ចព្រមព្រៀង​ដោះដូរ​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ​ស្លាប​ឆ្វេង Faouzi Ghoulam និង​កីឡាករ លូក ស (Luke Shaw)