ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​មាន​គម្រោង​ផ្ទេរ វី​ល​លៀន នៅ​រដូវក្តៅ​នេះ​

774
ចែករម្លែក

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ផ្តោត​គោលដៅ​លើ​កិច្ចព្រមព្រៀង​ផ្ទេរ​ដ៏​ធំ​មួយទៀត ដែលមាន​ទឹកប្រាក់​៨០​លាន​ផោន​ទាក់ទង​កីឡាករ វី​ល​លៀន (Willian) និង​កីឡាករ អែន​ថូ​នី ម៉ា​សល (Anthony Martial)​។

​គ្រូបង្វឹក​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​រូបនេះ​ចាប់អារម្មណ៍​នឹង វី​ល​លៀន តាំងពី​ពេល​លោក នៅ​ជា​គ្រូបង្វឹក​ក្រុម​ឆេ​ល​ស៊ី ស្របពេល​ក្រុម​ឆេ​ល​ស៊ី​ក៏​ចង់បាន មា​សល ជា​ខ្សែប្រយុទ្ធ​របស់ យូ​ណាយ​ធី​ត​។

​ទោះបីជា​យ៉ាងណា គ្រូបង្វឹក​យូ​ណាយ​ធី​ត​រូបនេះ​នឹង​ពិចារណា​លក់​ខ្សែប្រយុទ្ធ ម៉ា​សល ឲ្យ​ក្រុម​ឆេ​ល​ស៊ី ប្រសិនបើ វី​ល​លៀន គឺជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​នេះ​។

​ក្រៅពី ណេ​ម៉ាន​ចា ម៉ា​ទិ​ក (Nemanja Matic) វី​ល​លៀន គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម កីឡាករ​ពីររូប​ដែល​លោក ម៉ូ​រី​ញ៉ូ ចង់​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ នៅពេល​នៅពេល​លោក​មក ដឹកនាំ​ក្រុម​យូ​ណាយ​ធី​ត​កាលពី​រដូវក្តៅ​ឆ្នាំ​២០១៦ រយៈពេល​៦​ខែ បន្ទាប់ពី​ចាកចេញ​ពី​ពហុ​កីឡា ដ្ឋា​ន Stamford Bridge ។

​លោក ម៉ូ​រី​ញ៉ូ ពេញចិត្ត​ល្បឿន ក្រមសីលធម៌​និង​ស្មារតី​ប្រកួត​របស់ វី​ល​លៀន ប៉ុន្តែ​ពិ​បា​ក្នុងការ បញ្ចុះបញ្ចូល​ម្ចាស់​ក្លឹប​ឆេ​ល​ស៊ី​ដើម្បី​ផ្ទេរ វី​ល​លៀន ណាស់​។ ថ្នាក់ដឹកនាំ​របស់​យូ​ណាយ​ធី​ត ហាក់ដូចជា​មិន​ប្រញាប់ប្រញាល់​លក់ ម៉ា​សល ដែរ ប៉ុន្តែ​លោក ម៉ូ​រី​ញ៉ូ ចាប់ផ្តើម​ខកចិត្ត​កាន់​តែ ខ្លាំង​ឡើង​ចំពោះ​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ ដែល​យូ​ណាយ​ធី​ត​ផ្ទេរ​ពី​ក្លឹប Monaco ។ រយៈពេល​បី​ឆ្នាំ​កន្លងទៅ​នៅពេល​លោក ល្វី​ស វ៉ាន​ហ្គា​ល់ (Louis van Gaal) នៅ​ដឹកនាំ​យូ​ណាយ​ធី​ត ៕ ប្រែ​សម្រួល​: ពិសិដ្ឋ


​កីឡាករ វី​ល​លៀន (Willian) និង​កីឡាករ អែន​ថូ​នី ម៉ា​សល (Anthony Martial)