ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​មាន​ទំនុកចិត្ត​ផ្ទេរ ឌែ​ន​នី រ៉ូ​ស នៅ​ខែមករា​

150

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ជឿជាក់ថា កីឡាករ ឌែ​ន​នី រ៉ូ​ស (Danny Ross) នឹង​ក្លាយជា​ខ្សែការពារ​ស្វា​ប​ឆ្វេង​បន្ទាប់​របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ក្នុងតម្លៃ​៥០​លាន​ផោន​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ​មាន​ទំនុកចិត្ត​ខ្លាំង​ឡើង​ក្នុងការ​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែការពារ​អង់គ្លេស​រូបនេះ នៅ​ខែក្រោយ ជា​រដូវ​កាល​ទិញដូរ​កីឡាករ​។​
​ ​
​យូ​ណាយ​ធី​ត​ចាប់អារម្មណ៍​កីឡាករ​របស់​ក្លិប ថូត​ទិន​ហេម​(Tottenham )​កាលពី​រដូវក្តៅ​ឆ្នាំមុន ប៉ុន្តែ​ខកខាន ដោយសារតែ​កីឡាករ​រូបនេះ​មាន​បញ្ហា​របួស​ក្បាលជង្គង់ ហើយ​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) បដិសេធ​មិន​លក់​ខ្សែការពារ​ពីររូប​របស់លោក បន្ទាប់ពី​អនុញ្ញាត​ឲ្យ ខាយ វ៉ក​ឃ័​រ (Kyle Walker) ចូលរួម​ជាមួយ​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​។​
​ ​
​ទោះបីជា​យ៉ាងណា កៅអី​របស់ រ៉ូ​ស នៅ​ជាមួយ​ក្លឹប Spurs ចាប់ផ្តើម​មិន​ប្រាកដប្រជា​ចាប់តាំងពី​រដូវក្តៅ​។ កីឡាករ​រូបនេះ​មិន​សប្បាយ​ចិត្តនឹង​រចនា​សម្ព័ន្ធ​ប្រាក់​ឈ្នួល​របស់​ក្លិប​នេះ ហើយ​ពិចារណា​ចាកចេញ​។​
​ ​
​អា​ស្លី យ៉ាំង (Ashley Young) បច្ចុប្បន្នកំពុង​បំពេញ​តួនាទី​ជា​ខ្សែការពារ​ស្លាប​ឆ្វេង ស្របពេល លូក ស (Luke Shaw) ដែល​ផ្ទេរ​ពី​ក្លឹប Southampton ក្នុងតម្លៃ​២៨​លាន​ផោន​នោះ​មិន​ទទួលបាន​ការពេញចិត្ត ពី​លោក ម៉ូ​រី​ញ៉ូ ទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ ឌែ​ន​នី រ៉ូ​ស (Danny Ross)