ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បើក​ការចរចា​ជាមួយ Bayern Munich ដើម្បី​ផ្ទេរ​ខ្សែការពារ ជឺ​រ៉ូម បូ​ថេ​ង​

699
ចែករម្លែក

​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​ចរចា​ជាមួយ​ក្លឹប Bayern Munich ជុំវិញ​លទ្ធភាព​ផ្ទេរ​ខ្សែ ការពារ ជឺ​រ៉ូម បូ​ថេ​ង (Jerome Boateng) ។​
​ ​
​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​ត្រូវបាន​ផ្តល់​សំណើ​មក​ចូលរួម​ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត បន្ទាប់ពី​កិច្ចព្រមព្រៀង​ផ្ទេរ​ទៅ​ក្លឹប PSG ។​
​ ​
​ក្លឹប Bayern ត្រៀម​ទទួលយក​កញ្ចប់​ទឹកប្រាក់​ប្រហែល​៤៥​លាន​ផោន​សម្រាប់ បូ​ថេ​ង អត​តី​ត​ខ្សែការពារ​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ដែល​នឹង​ឈានចូល​វ័យ​៣០​ឆ្នាំ​នៅ​ខែក្រោយ ប៉ុន្តែ​យូ​ណាយ​ធី​ត ចង់បាន​តម្លៃ​ទាប​ជាង​នេះ​បន្តិច​។​
​ ​
​ខ្សែការពារ​កណ្តាល​ម្នាក់ទៀត​នៅតែ​ជា​អាទិភាព ហើយ​លោក ម៉ូ​រី​ញ៉ូ ពឹងផ្អែក​លើ​លោក អេ​ដ វូដ​វើដ (Ed Woodward) នាយក​ប្រតិបត្តិ​របស់​យូ​ណាយ​ធី​ត ដើម្បី​នាំយក​កីឡាករ​ម្នាក់ទៀត​។​
​ ​
​បូ​ថេ​ង ដែល​លេង​ជា​កីឡាករ​បម្រុង​កាលពី​យប់​ថ្ងៃអាទិត្យ​នោះ បាន​ក្លាយជា​ជម្រើស ដើម្បី​ជំនួស​កីឡាករ ហ៊ែ​រី ម៉ា​ក្វា​យ​អ័​រ (Harry Maguire) ដែលមាន​តម្លៃ​ផ្ទេរ​ខ្ពស់​ពេក​។​
​ ​
​គេ​ជឿថា មានការ​ចរចា​រវាង​ក្លឹប​យូ​ណាយ​ធី​ត​និង​ក្លឹប​យក្ស​អាល្លឺម៉ង់​កាលពី​យប់​ថ្ងៃអាទិត្យ​ជុំវិញ លទ្ធភាព​ផ្ទេរ បូ​ថេ​ង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ ជឺ​រ៉ូម បូ​ថេ​ង (Jerome Boateng)
#