ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ប្រជែង​ជាមួយ​ក្លិប បា​សេ​ឡូ​ណា​និង​ភី​អេស​ជី​ដើម្បី​ផ្ទេរ​កីឡាករ​អន្តរជាតិ ប្រេ​ស៊ី​ល លូ​កាស ប៉ា​កេ​តា​

1118
ចែករម្លែក

​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​ចូលរួម​ជាមួយ​ក្លិប បា​សេ​ឡូ​ណា​(Barcelona) និង​ក្លិប ភី​អេស​ជី​(Paris Saint-Germain) ដើម្បី​ប្រជែង​យក​កីឡាករ​ប្រេ​ស៊ី​ល លូ​កាស ប៉ា​កេ​តា (Lucas Paqueta) ។​
​ ​
​ខ្សែបម្រើ​ប្រយុទ្ធ​រូបនេះ​ដែល​សាង​កេរ្តិ៍ឈ្មោះ​ជាមួយ​ក្លិប​ក្នុងស្រុក ផ្លា​ម៉េ​ន​ហ្គូ​(Flamengo) ក៏​ស្ថិតក្រោម​ការតាមដានរ​បស់​ក្លិប លី​វឺ​ភូ​ល​(Liverpool) និង​ម៉េ​ឆេ​ស្ទ័​រ ស៊ី​ធី​ផងដែរ​។​
​ ​
​ប៉ា​កេ​តា ត្រូវបាន​កោះហៅ​ចូលរួម​ជាមួយ​ក្រុម​ឈុត​ធំ​របស់​ប្រេ​ស៊ី​ល​លើកដំបូង​សម្រាប់ ប្រកួត​មិត្ត​ភាពជា​មួយក្រុម​អាម៉េរិក​និង​ក្រុម​អែល​សាល​វា​ឌ័​រ​ថ្មីៗ​នេះ​។
​កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ​បាន​បង្ហាញមុខ​លើកដំបូង​អំឡុងពេល​ក្រុម​ប្រេ​ស៊ិ​ល​យកឈ្នះ​ក្រុម អាមេរិក​២-០ ។​
​ ​
​នៅ​រដូវ​កាល​នេះ ប៉ា​កេ​តា រកបាន​៦​គ្រាប់​និង​បង្កើត​ឱកាស​៤​លើក​ក្នុងការ​បង្ហាញមុខ​២៨​លើក សម្រាប់​ក្រុម Flamengo បន្ទាប់ពី​ជួយ​ពួកគេ​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ Copa Sudamericana កាលពី​រដូវ​កាល​មុន​។
​ ​
​ប៉ា​កេ​តា ឆ្លងកាត់​ក្រុម​ជម្រើស​យុវជន​ប្រេ​ស៊ី​ល​រហូត​បាន​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ កាលពី​ពីរ​ឆ្នាំមុន​។ កីឡាករ​វ័យក្មេង​រូបនេះ​នៅសល់​កិច្ចសន្យា​ពីរ​ឆ្នាំ​ទៀតហើយ​តាម​ព័ត៌មាន​ថា មាន​លក្ខខណ្ឌ​ទិញ​ផ្តាច់​៤៤​លាន​ផោន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ​ប្រយុទ្ធ លូ​កាស ប៉ា​កេ​តា (Lucas Paqueta)
#