ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ចាប់អារម្មណ៍​ខ្សែការពារ គី​រ៉ា​ន ធៀនី

575

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) គ្រូបង្វឹក​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ចង់បាន​ខ្សែការពារ​រ គី​រ៉ា​ន ធៀនី​(Kieran Tierney) របស់​ក្លឹប Celtic ។ លោក ម៉ូ​រី​ញ៉ូ បាន​តាមមើល​ការវិវឌ្ឍ​របស់​កីឡាករ វ័យ​២០​ឆ្នាំ​រូបនេះ ហើយ​ចង់​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ក្នុងតម្លៃ​១៥​លាន​ផោន​។​
​ ​
​គី​រ៉ា​ន ធៀនី ជា​កីឡាករ​អន្តរជាតិ​របស់​ស្កុ​តឡែ​ន​ដែល​ទទួលបាន​ការចាប់​អារម្មណ៍ ហើយ​យូ​ណាយ​ធី​ត បាន​បញ្ជូន​ក្រុមការងារ​ទៅពិនិត្យ​មើល​ការវិវឌ្ឍ​របស់​កីឡាករ​រូបនេះ​។ មានការ​ចាប់អារម្មណ៍​ច្រើនឡើង បន្ទាប់ពី គី​រ៉ា​ន ធៀនី ធ្វើ​បានល្អ​អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម​អង់គ្លេស​នៅ​ខែ​នេះ​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ ចង់បាន​ខ្សែការពារ​ស្លាប​ឆ្វេង​ថ្មី ខណៈពេល​អនាគត​រប​ស់​កីឡាករ Luke Shaw នៅ​ពហុកីឡាដ្ឋាន Old Trafford មិន​ប្រាកដប្រជា ហើយ Luke Shaw ក៏​ដឹងថា យូ​ណាយ​ធី​ត​កំពុង​ស្វែងរក​កីឡាករ​ថ្មី​ផងដែរ​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា អា​សេណ​ល​ចង់បាន គី​រ៉ា​ន ធៀនី ផងដែរ ប៉ុន្តែ​ខ្សែការពារ​ស្វា​ប​ឆ្វេង​រូបនេះ​នៅមាន​កិច្ចសន្យា​បួន​ឆ្នាំ​ទៀត ហើយ Celtic ចង់​ឲ្យ រូបគេ បន្ត​នៅ​យ៉ាងហោច ណាស់​មួយឆ្នាំ​ទៀត​។​
​ ​
​ក្លឹប Celtic នឹងមិន​បណ្តោយ​ឲ្យ​កីឡាករ​រូបនេះ​ចាកចេញ​ដោយ​ស្រួល​នោះទេ ប៉ុន្តែ​ចំណាប់អារម្មណ៍ របស់​យូ​ណាយ​ធី​ត​មានន័យថា រឹតតែ​ធ្វើ​ឲ្យ Celtic ពិបាក​ក្នុងការ​រក្សាទុក គី​រ៉ា​ន ធៀនី ៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ​រ គី​រ៉ា​ន ធៀនី​