ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ចង់បាន​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ មក​ជំនួស​តំណែង​លោក ចូ​សេ ម៉ូ​រី​ញ៉ូ​

699
ចែករម្លែក

​ដោយមាន​ភាព​តានតឹង​ខ្លាំង​នៅ​ពហុ​កីឡដ្ឋាន Old Trafford ហើយ​ការងារ​របស់លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) គ្រូបង្វឹក​របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ហាក់ដូចជា​មិនសូវ សុវត្ថិភាព​នៅឡើយ​ទេ​។

​គោលដៅ​ចម្បង​ដែល​ត្រូវ​ជំនួស​តំណែង​របស់លោក ម៉ូ​រី​ញ៉ូ នៅ​រដូវក្តៅ​ឆ្នាំក្រោយ​គឺ​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) ប៉ុន្តែ​ពួកគេ​នឹងត្រូវ​ចំណាយ​៤០​លាន​ផោន ដើម្បី​បាន​រូបលោក​។

​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន​រូបនេះ​ធ្វើ​ការងារ​បានល្អ​ជាមួយ​ក្លិប ថូ​តិ​ន​ហេម​(Tottenham) ខណៈពេល​បច្ចុប្បន្ន ពួកគេ​ឈរ​នៅ​លេខ​រៀង​ទី​៣​នៅលើ​តារាង​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។ ស្របពេល ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ធ្លាក់​មក​លេខ​រៀង​ទី​៨​។

​ប្រសិនបើ​យូ​ណាយ​ធី​ត​បន្ត​លេង​ទម្រង់​អន់​បែបនេះ ហើយ​ពួកគេ​នឹងមិន​ជាប់​សម្រាប់​ក្រប ខណ្ឌ​ឆេ​ម​ពាន​លី​ក​ទេ​។ តាមពិតទៅ ក្លឹប​អាច​ចំណាយ​ប្រាក់​តិចជាង​នេះ​ប្រសិនបើ​ក្លឹប​បណ្តេញ លោក ម៉ូ​រី​ញ៉ូ ដោយ​លក្ខខណ្ឌ​ក្នុង​កិច្ចសន្យា​។

​កាលពី​ខែឧសភា​លោក ប៉ូ​ចេ​តទី​ណូ បាន​ចុះ​កិច្ចព្រមព្រៀង​៥​ឆ្នាំ​និង​ចប់​នៅ​ឆ្នាំ​២០២៣ ដែលមាន​ទឹកប្រាក់​៨,៥​លាន​ផោន​ក្នុង​មួយឆ្នាំ ដូច្នេះ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​នឹងត្រូវ ចំណាយ​ប្រាក់ ដើម្បី​ជួល​លោក​។

​លោក ប៉ូ​ចេ​តទី​ណូ ក៏បាន​ច្រានចោល​ឱកាស​ការងារ​នេះ​ពីមុន ហើយ​ពេលនោះ ក្រុម​យូ​ណាយ​ធី​ត​បានតែងតាំង​លោក ល្វី​ស វ៉ាន ហ្គា​ល់ (Louis van Gaal)៕ ប្រែ​សម្រួល​: ពិសិដ្ឋ

លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) និង​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino)
#