ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ប្រឈម​នឹង​ការ​សងជំងឺចិត្ត​ច្រើនសន្ធឹក​សន្ធាប់ ប្រសិនបើ​សម្រេចចិត្ត​បណ្តេញ​លោក ម៉ូ​រី​ញ៉ូ​

759
ចែករម្លែក

​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​អាច​បង្ខំចិត្ត​បង់ប្រាក់​ផ្តាច់​ជូន​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ប្រមាណ​២៤​លាន​ផោន​ប្រសិនបើ​ពួកគេ​សម្រេចចិត្ត​បណ្តេញ​គ្រូបង្វឹក រូបនេះ​ចេញ​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ រង​ការរិះគន់​កាន់តែខ្លាំង​ឡើង​នៅ​សប្តាហ៍​នេះ បន្ទាប់ពី​ក្រុម​យូ​ណាយ​ធី​ត ចាញ់​ក្រុម​លី​វឺ​ភូ​ល​( Liverpool) ៣-១ កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​។​

​លទ្ធផល​នេះ​ធ្វើ​ឲ្យ​ក្រុម​យូ​ណាយ​ធី​ត​ធ្លាក់​មកលេង​រៀង​ទី​៦ ហើយ​ពួកគេ​មាន​គម្លាត​១១​ពិន្ទុ ពី​ក្រុម​កំពូល​ទាំង​បួន​និង​ឈរលើ​ក្រុម លៃ​សេ​ស្ទ័ រ​(Leicester) ដែល​នៅ​លេខ​រៀង​ទី​១២ តែ​៤​ពិន្ទុ​ប៉ុណ្ណោះ​។​

​គ្មាន​ផែនការ​ភ្លាមៗ ដើម្បី​បណ្តេញ​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ទេ ប៉ុន្តែ​ថ្នាក់ដឹកនាំ យូ​ណាយ​ធី​ត​ប្រហែលជា​ត្រូវ​សម្រេចចិត្ត​ប្រសិនបើ​លទ្ធផល​អាក្រក់​នេះ នៅតែ​បន្ត​កើតមាន​។​
​ ​
​ប៉ុន្តែ​ពួកគេ​ប្រឈម​នឹង​ការចំណាយ​ច្រើន ប្រសិនបើ​ពួកគេ​សម្រេចចិត្ត​បណ្តេញ​លោក ម៉ូ​រី​ញ៉ូ ដែល​ទើបនឹង​ទទួលយក​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​យូ​ណាយ​ធី​ត​កាលពី​១១​ខែ​មុន​។​
​ ​
​យូ​ណាយ​ធី​ត​ប្រឈមមុខ​ការបង់​សំណង​ជំងឺ​ចិត្ត​១៨​លាន​ផោន​ប្រសិនបើ​ពួកគេ​សម្រេចចិត្ត បោះបង់ចោល​លោក ម៉ូ​រី​ញ៉ូ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)