ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត មានបំណង​ចំណាយ​ប្រាក់​ខ្ពស់ ដើម្បី​ផ្ទេរ កាលី​ដូ គូលី​បាលី

445
ចែករម្លែក

​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​មាន​គម្រោង​ដាក់សំណើ​ថ្លៃ​បំផុត​មិន​ធ្លាប់មាន ដើម្បី​ផ្ទេរ​ខ្សែ ការពារ​កណ្តាល កាលី​ដូ គូលី​បាលី (kalidou Koulibaly) របស់​ក្លឹប Napoli ។

​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) គ្រូបង្វឹក​បណ្តោះអាសន្ន​បាន បញ្ជូន​មន្ត្រី​តាមដាន​កីឡាករ​គឺ​លោក Jim Lawlor ទៅ​តាមមើល​ការវិវឌ្ឍ​ខ្សែការពារ​រូបនេះ អំឡុងពេល​ក្រុម Napoli ប្រកួត​ស្មើ​០-០ ជាមួយ​ក្រុម Fiorentina កាលពី​ថ្ងៃ​សៅរ៍​។

​ប្រភព​ជាច្រើន​ស្និទ្ធ​នឹង​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​អះអាងថា លោក Lawlor ចាប់អារម្មណ៍​នឹង​កីឡាករ​អន្តរជាតិ​សេ​ណេ​ហ្គា​ល់​រូបនេះ ដែល​បាន​បង្ហាញមុខ អំឡុងពេល​ក្រុម Napoli ឈ្នះ​៣-១ នៅ​ទីក្រុង​ហ្ស៊ូ​រី​ច​រយៈពេល​៥​ថ្ងៃក្រោយ ក្នុង​ក្របខណ្ឌ Europa League ។

​គូលី​បាលី វ័យ​២៧​ឆ្នាំ​សារភាពថា ខ្លួន​រំភើប​នៅពេល​ដឹងថា មានការ​ចាប់អារម្មណ​ច្រើន ដោយ​អះអាងថា “​ខ្ញុំ​រីករាយ​ដែលមាន​ក្រុម​ធំៗ​តាមដាន​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ចង់បង្ហាញ​សមត្ថភាព​នៅលើ ទីលាន​ប្រកួត​។ ខ្ញុំ​ឈានដល់​កម្រិត​កំពូល ហើយ​ខ្ញុំ​ចង់បង្ហាញ​នាពេល​អនាគត​”​។

​ក្រុម​យូ​ណាយ​ធី​ត​ត្រៀម​នឹង​ចំណាយ​លើសពី​៧៥​លាន​ផោន​ដែល​ក្លឹប Liverpool បាន​ចំណាយ​លើ​កីឡាករ វើ​ហ្គី​ល វ៉ានឌី​ក ជា​ខ្សែការពារ​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់បំផុត​។ យូ​ណាយ​ធី​ត​ចង់បាន​គោលដៅ​ផ្ទេរ​លេខ​១​របស់ខ្លួន ប៉ុន្តែ គូលី​បាលី សារភាពថា ខ្លួន​ប្រហែលជា​គ្មាន​តម្លៃ​ខ្ពស់​ដល់​ថ្នាក់​នេះ​ទេ​។​

​គេ​រំពឹងថា លោក សូល​ស្យែ​រ នឹងត្រូវ​តែងតាំង​ជា​អ្នកចាត់ការ​ផ្លូវការ​របស់​យូ​ណាយ​ធី​ត ប៉ុន្តែ​ក្លឹប​នេះ​មិនទាន់​ប្រកាស​ទេ ដោយ​រង់ចាំ​ដល់​ចប់​រដូវ​កាល​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ខ្សែការពារ​កណ្តាល កាលី​ដូ គូលី​បាលី (kalidou Koulibaly)