ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ត្រូវ​ជាប់​លេង​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ដើម្បី​មានឱកាស​ផ្ទេរ ចា​ឌិន សាន​ចូ​

296
ចែករម្លែក

ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ត្រូវតែ​ជាប់​លេង​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​រដូវ​កាល​ក្រោយ ដើម្បី​មានឱកាស​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​ឆ្នើម​វ័យក្មេង ចា​ឌិន សាន​ចូ (Jadon Sancho) របស់​ក្លិប ដរ​ម៉ាន់​(Dortmund) ។

​ក្លិប​នៅ​ពហុ​កីឡដ្ឋាន Old Trafford នេះ​បានចាត់ទុក​ការផ្ទេរ​ខ្សែប្រយុទ្ធ​ម្នាក់ទៀត​គឺជា​អាទិភាព ចម្បង​នៅ​រដូវក្តៅ​នេះ ហើយ​តាម​ព័ត៌មាន​ថា ពួកគេ​ចាត់ទុក​កីឡាករ​អង់គ្លេស​វ័យ​១៨​ឆ្នាំ​រូបនេះ គឺជា​គោលដៅ​ផ្ទេរ​កំពូល​របស់ខ្លួន​។

​សាន​ចូ បាន​ចូលរួម​ជាមួយ​ក្រុម Dortmund បន្ទាប់ពី​ចាកចេញ​ពី​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​កាលពី ខែសីហា​ឆ្នាំ​២០១៧ ក្នុង​បំណង​ស្វែងរក​ឱកាស​លេង​ក្នុង​ក្រុម​ជម្រើស​ដំបូង ហើយ​តាំងពី​ពេលនោះ បានបង្ហាញ​ភាព​អស្ចារ្យ​ជាមួយ​ក្រុម Dortmund ។

​យូ​ណាយ​ធី​ត​ប្តេជ្ញា​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ សាន​ចូ ប៉ុន្តែ​ដឹងថា ពួកគេ​ត្រូវតែ​បញ្ចប់​ក្នុងចំណោម ក្រុម​កំពូល​ទាំង​បួន ហើយ​ធានាថា ពួកគេ​អាច​ផ្តល់ឱកាស​បង្ហាញមុខ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ដល់​កីឡាករ​រូបនេះ​នៅ​រដូវ​កាល​ក្រោយ​។

​ខ្សែបម្រើ​ស្លាប​រូបនេះ​ក៏​ធ្វើបាន​ល្អ​ដែរ​សម្រាប់​ក្រុម Dortmund​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ រដូវ​កាល​នេះ ហើយ​ក្រុម​នេះ​គ្រោង​វិលត្រឡប់​ទៅកាន់​ក្របខណ្ឌ​កំពូល​នេះ​នៅ​រដូវ​កាល​ក្រោយ ខណៈ​បច្ចុប្បន្ន ពួកគេ​កំពុង​នាំមុខ​នៅ​ក្របខណ្ឌ Bundesliga ។

​យូ​ណាយ​ធី​ត​ឈរ​នៅ​លេខ​រៀង​ទី​៤​នៅលើ​តារាង​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ប៉ុន្តែ​ប្រឈមមុខ​នឹង​ការ ប្រជែង​ពី​ក្រុម​អា​សេណ​ល​( Arsenal) និង​ក្រុម​ឆេ​ល​ស៊ី​ចាប់ពីពេលនេះ​រហូតដល់​ចប់​រដូវ​កាល​៕ ប្រែសម្រួល: ពិសិដ្ឋ

កីឡាករ​វ័យក្មេង ចា​ឌិន សាន​ចូ (Jadon Sancho)​