ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង​ឆេ​ល​ស៊ី​ប្រុង​ជើងការ​នៅ ពេល​ខ្សែប្រយុទ្ធ អេ​ឌី​ន​សិន កា​វ៉ា​នី ចង់​ផ្ទេរ​មកលេង​នៅ​ព្រី​មី​ញ៉េ​លី​ក​

404
ចែករម្លែក

ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង​ឆេ​ល​ស៊ី​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​កំពុង​ប្រុង​ជើងការ ចំពោះ​ខ្សែប្រយុទ្ធ អេ​ឌី​ន​សិន កា​វ៉ា​នី (Edinson Cavani) របស់​ក្លិប PSG ។​
​ ​
កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ​បាន​ក្លាយជា​កម្លាំង​ស្នូល​សម្រាប់​ប្រព័ន្ធ​ប្រយុទ្ធ​របស់​ក្រុម PSG ចាប់តាំងពី​ឆ្នាំ​២០១៣ ដោយ​លើក​ពាន​១៧​លើក អំឡុងពេល​ចំណាយពេល​៦ ឆ្នាំ​នៅ​រដ្ឋធានី​បារាំង​។​

​កីឡាករ​អន្តរជាតិ​អ៊ុយ​រូ​ហ្គា​យ​រូបនេះ​មាន​កិច្ចសន្យា​នៅ​ពហុ​កីឡដ្ឋាន Parc des Princes រហូតដល់​រដូវក្តៅ​ឆ្នាំក្រោយ ហើយ​តាម​ព័ត៌មាន​ថា ក្លិប​យូ​ណាយ​ធី​ត​និង​ក្លិប ឆេ​ល​ស៊ី​កំពុង​ចង់​ផ្ទេរ​កីឡាករ​រូបនេះ​។​
​ ​
តាម​សេចក្តីរាយការណ៍​ថា ឆេ​ល​ស៊ី​ធ្លាប់បាន​ទាក់ទង​ទៅ​តំណាង​របស់ កា​វ៉ា​នី អំពី​លទ្ធភាព​ផ្ទេរ​មកកាន់​ពហុ​កីឡដ្ឋាន Stamford Bridge កាលពី​ខែមករា​ឆ្នាំមុន ប៉ុន្តែ​គ្មាន​កិច្ចសន្យា​ណាមួយ​លេចចេញ​ជា​រូបរាង​ទេ​។​
​ ​
ប្រាកដ​ណាស់ ឆេ​ល​ស៊ី​ត្រូវ​បានដាក់​ឲ្យ​ស្ថិតនៅក្រោម​បម្រាម​មិន​ឲ្យ​ផ្ទេរ​កីឡាករ ដែល​មានន័យថា ពួកគេ​នឹងមិន​អាច​ទិញ​កីឡាករ​ណា​ម្នាក់​នៅ​រដូវក្តៅ​នេះ ឬក៏​រដូវ រងារ​។ ទោះបីជា​យ៉ាងណា ក្លិប​ឆេ​ល​ស៊ី​បាន​ប្តឹង​ទាស់​នឹង​បម្រាម​នេះហើយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​