ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​អាច​នឹង​ពិបាក​ក្នុងការ​ផ្ទេរ ចា​ឌិន សាន​ចូ​ដោយសារ​មិនបាន ជាប់​លេង​នៅ​ឆេ​ម​ពាន​លី​ក​រដូវ​កាល​ក្រោយ​

800
ចែករម្លែក

​ការខកខាន​របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​មិនបាន​ជាប់​លេង​នៅ​ក្របខណ្ឌ​ឆេ​ម ពាន​លី​ក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្តីសង្ឃឹម​ផ្ទេរ​កីឡាករ​ឆ្នើម ចា​ឌិន សាន​ចូ (Jadon Sancho) ។​
​ ​
យូ​ណាយ​ធី​ត​បានចាត់ទុក សាន​ចូ កីឡាករ​របស់​ក្លិប Dortmund ជា​គោលដៅ​កំពូល សម្រាប់​បំពេញ​តំណែង​ស្លាប​ស្តាំ​នៅ​រដូវក្តៅ​នេះ​។ ក្លិប​យក្ស​អាល្លឺម៉ង់ Dortmund ក៏​ប្តេជ្ញា​រក្សាទុក សាន​ចូ ដែល​ពួកគេ​បាន​ផ្ទេរ​ពី​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​កាលពី​ខែសីហា​ឆ្នាំ ២០១៧ ហើយ​មាន​កិច្ចសន្យា​រហូតដល់​ឆ្នាំ ២០២២​។​
​ ​
ប៉ុន្តែ​ក្លឹប​យូ​ណាយ​ធី​ត​ត្រៀម​សាកល្បង​មើល​ទឹកចិត្ត​របស់​ក្លិប Dortmund និង​ត្រៀម ដាក់សំណើ​១០០​លាន​ផោន ដើម្បី​កីឡាករ​វ័យ​១៩​ឆ្នាំ​រូបនេះ​។​
​ ​
​សាន​ចូ​បើក​ចិត្ត​ទទួលយក​កិច្ចព្រមព្រៀង​ផ្ទេរ​ផងដែរ ប៉ុន្តែ​ឱកាស​របស់​ក្លិប​យូ​ណាយ ធី​ត ដើម្បី​ផ្ទេរ​ខ្សែបម្រើ​ស្លាប​រូបនេះ​នៅពេលនេះ​ហាក់ដូចជា​ស្ថិតក្នុង​ភាពមិន​ច្បាស់ លាស់ បន្ទាប់ពី​បាត់បង់​កៅអី​ក្នុង​ក្រុម​កំពូល​ទាំង​បួន បន្ទាប់ពី​ពួកគេ​ធ្វើបាន​ត្រឹម​ស្មើ ជាមួយ​ក្រុម Huddersfield ។​
​ ​
ឱកាស​លេង​ក្នុង​ក្រុម​ជម្រើស​ដំបូង​និង​អភិវឌ្ឍ​ទម្រង់​លេង​នៅ​កម្រិត​កំពូល​គឺជា​កត្តា​លើកទឹកចិត្ត​ពីក្រោយ​ការសម្រេចចិត្ត​របស់ សាន​ចូ ក្នុងការ​បដិសេធ​កិច្ចសន្យា​និង​ចាក ចេញ​ក្លឹប ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​កាលពី​ពីរ​ឆ្នាំមុន​។​
​ ​
​សាន​ចូ នឹងមាន​ឱកាស លេង​តទល់​ជាមួយ​ក្រុម Dortmund ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក នៅ​រដូវក្តៅ​ក្រោយ ប៉ុន្តែ​ថា​លទ្ធភាព​នេះ​លែងមានទៀតហើយ​នៅពេល​យូ​ណាយ​ធី​ត ដែល​នឹងត្រូវ​លេង​នៅ​ក្របខណ្ឌ Europa League ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

#