ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង ស្វាន​ស៊ី ជិត​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ ដា​នី​ញែ​ល ជែ​ម​ស៍ ក្នុងតម្លៃ​១៥​លាន​ផោន​

847
ចែករម្លែក

​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ជិត​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែបម្រើ​ស្លាប ដា​នី​ញែ​ល ជែ​ម​ស៍ (Daniel James) របស់​ក្លិប ស្វាន​ស៊ី ស៊ី​ធី​(Swansea City) ក្នុងតម្លៃ​១៥​លាន​ផោន​។

​មាន​សេចក្តីរាយការណ៍​នៅ​ដើមខែ​នេះ​ថា យូ​ណាយ​ធី​ត​បាន​ក្លាយជា​ក្លិប​នាំមុខគេ​ក្នុង ការផ្ទេរ​កីឡាករ​ពោរពេញ​ដោយ​ល្បឿន​ហើយ​ពេញចិត្ត​កីឡាករ​សញ្ជាតិ​វ៉េ​លវ័យ​២១​ឆ្នាំ រូបនេះ​ខ្លាំងណាស់​។

​នៅពេលនេះ កិច្ចព្រមព្រៀង​មាន​ក្នុង​ដៃ​ហើយ​រវាង​ក្លឹប​ទាំងពីរ ខណៈពេល​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solsjaer) ចាប់ផ្តើម​កសាង​ក្រុម​យូ​ណាយ​ធី​ត សម្រាប់​រយៈពេល​យូរអង្វែង​។

​ក្លិប Brighton, Everton និង Newcastle សុទ្ធតែ​ចាប់អារម្មណ៍​នឹង ជែ​ម​ស៍ ប៉ុន្តែ​យូ​ណាយ ធី​ត​ផ្តល់​តម្លៃ​និង​ប្រាក់​ឈ្នួល​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​។

​ជែ​ម​ស៍ ទទួលបាន​ការចាប់អារម្មណ៍​ពី​ក្លឹប​យូ​ណាយ​ធី​ត បន្ទាប់ពី​បានបង្ហាញ​មុខ ៣៨​លើក សម្រាប់​ក្រុម Swansea ដោយ​រកបាន​៥​គ្រាប់​និង​បង្កើត​ឱកាស​១០​លើក​។

​ជែ​ម​ស៍ មានលទ្ធភាព​លេង​ទាំង​ស្លាប​ឆ្វេង ស្លាប​ស្តាំ​ឬ​កណ្តាល ប៉ុន្តែ​យូ​ណាយ​ធី​ត​បាន កំណត់​តួនាទី​ស្លាប​ស្តាំ​សម្រាប់ ជែ​ម​ស៍​ហើយ​កំពុង​ពិនិត្យមើល​លទ្ធភាព ដើម្បី​ផ្ទេរ កីឡាករ​រូបនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ