ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​គ្រោង​បង្កើត​គណៈកម្មាធិការ​ទទួល​ការងារ​ផ្ទេរ​កីឡាករ

499
ចែករម្លែក

ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​បង្កើត​គណៈកម្មាធិកា​រ​មួយ​ដែលមាន​សមាសភាព អតីត​កីឡាករ​យូ​ណាយ​ធី​ត​បី​រូប ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ធានាថា​ក្លឹប​នេះ​នឹង​គេចផុត ពី​ការចំណាយ​ច្រើន​ដោយ​ឥតប្រយោជន៍​ដូច​ពេលកន្លងមក​។​
​ ​
គំនិត​ផ្តួចផ្តើម​នេះ ដែល​មិន​ដូចជា​គណៈកម្មាធិការ​ទទួល​បន្ទុក​ការងារ​ផ្ទេរ​កីឡាករ របស់​ក្លឹប Liverpool ត្រូវបាន​ពិភាក្សា​នៅ​ទីក្រុង Carrington ជាមួយ​អតីត​កីឡាករ ឌែ​រិ​ន ផ្លិ​ច​ឈ័​រ (Darren Fletcher)​។​

​អតីត​ខ្សែបម្រើ​យូ​ណាយ​ធី​ត​រូបនេះ ពេញ​ចិត្តនឹង​ដឹកនាំ​ក្រុមការងារ​នេះ​ដែលមាន​ភារកិច្ច ធ្វើ​ឲ្យ​ប្រាកដថា​ក្លឹប​នេះ​នឹងមិន​ចំណាយ​ប្រា​ក់លើ​កីឡាករ​ដោយ​ឥតប្រយោជន៍​ទៀត​ទេ​។​
​ ​
លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ប្រឈម​នឹង​ការងារ​រៀបចំ ក្រុម​ឡើងវិញ ហើយ​ប្រសិនបើ​មានការ​ចំណាយ​លើ​កីឡាករ​ខុស​ទៀត​នោះ វា​នឹង ក្លាយជា​ការខូចខាត​ធ្ងន់ធ្ងរ​ណាស់​។​
​ ​
​រី​យ៉ូ ហ្វឺ​ឌី​ណាន (Rio Ferdinand)​និង​គ្រូបង្វឹក​ថ្នាល នី​គី បាត់ (Nicky Butt) ក៏មាន​ឈ្មោះ ក្នុង​គណៈកម្មាធិការ​នេះដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ