ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត កំពុង​តាម​ប្រមាញ់ អែន​ត័​ញ គ្រី​ស្មាន់​ក្នុងតម្លៃ​១០៧​លាន​ផោន

734
ចែករម្លែក

​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​អាច​នឹងដាក់​សំណើ​ផ្ទេរ​១០៧​លាន​ផោន​ដើម្បី​នាំយក កីឡាករ អែន​ត័​ញ គ្រី​ស្មាន់ (Antoine Griezmann) ដែល​ក៏​ជា​គោលដៅ​របស់​ក្លឹប Barcelona នៅ​រដូវក្តៅ​នេះ​ផងដែរ​។​
​ ​
​គ្រី​ស្មាន់ ម្ចាស់​មេដាយមាស​វើ​ល​ខាប់​របស់​បារាំង​ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ មកកាន់​យូ​ណាយ​ធី​ត​យូរ​មកហើយ​។ កីឡាករ​រូបនេះ​ស្ថិតក្នុង​ដំណើរ​ចាកចេញ​នៅ រដូវក្តៅ​នេះ បន្ទាប់ពី​ប្រកាសថា ខ្លួន​នឹង​ចាក​ចេញពី​ក្លឹប​អេ​ស្ប៉ា​ញ Atletico Madrid ។​
​ ​
គេ​ជឿថា យូ​ណាយ​ធី​ត​សកម្ម​ក្នុង​ការតាមប្រមាញ់ គ្រី​ស្មាន់ ហើយ​ថា ការផ្ទេរ​កីឡាករ រូបនេះ នឹង​ក្លាយជា​ឯតទគ្គ​កម្ម​ថ្មី​សម្រាប់​ក្លឹប​នេះ​។​
​ ​
មានការ​រំពឹង​ផងដែរ​ថា Barcelona នឹង​ឆ្លើយតប​លក្ខខណ្ឌ​ទិញ​ផ្តាច់​១០៧​លាន​ផោន របស់ គ្រី​ស្មាន់ ប៉ុន្តែ​មាន​ភាព​មន្ទិល​ក្នុងចំណោម​ថ្នាក់ដឹកនាំ​នៅ​ពហុកីឡាដ្ឋាន Nou Camp ជុំវិញ​ការផ្ទេរ​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ បាន​បើកទ្វារ​សម្រាប់​ក្លឹប​យូ​ណាយ​ធី​ត ចូល​ប្រជែង​ទៅវិញ​។​
​ ​
​ស្របពេល​យូ​ណាយ​ធី​ត​បោះបង់​ក្តីសង្ឃឹម​ផ្ទេរ​ខ្សែប្រយុទ្ធ ចា​សិន សាន​ចូ (Jason Sancho) របស់​ក្លឹប Dortmund គ្រី​ស្មាន់ បាន​ក្លាយជា​ជម្រើស​ដ៏​ស័ក្តិសម​បំផុត​។​
​ ​
បើទោះបីជា​យូ​ណាយ​ធី​ត​មិនអាច​ចូលរួម​ការប្រកួត​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​រដូវ​កាល​ក្រោយ បន្ទាប់ពី​ពួកគេ​បញ្ចប់​រដូវ​កាល​ត្រឹម​លេខ​រៀង​ទី​៦​នោះ មានន័យថា គ្រី​ស្មាន់ អាច​នឹងត្រូវ​អូសទាញ ជាមួយនឹង​ក្តី​រំពឹងថា នឹង​ក្លាយជា​កីឡាករ​សំខាន់​នៅក្នុង​ផែនការ រៀបចំ​ក្រុម​ឡើងវិញ​របស់លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ។​
​ ​
​ការទទួលបាន គ្រី​ស្មាន់ ដែលជា​មិត្ត​ជិតស្និទ្ធ​របស់ ផូ​ល ប៉ុក​បា (Paul Pogba) អាច​នឹង បង្កើន​កម្លាំង​សម្រាប់​ក្រុម​យូ​ណាយ​ធី​ត ក្នុងការ​ព្យាយាម​រក្សាទុក​ខ្សែបម្រើ​រូបនេះ ចំពេល​មាន​ចំណាប់អារម្មណ៍​ពី​ក្លឹប Real Madrid ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

#