ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ដាក់សំណើ​ផ្ទេរ ៧០​លាន​ផោន ដើម្បី​ផ្ទេរ ម៉ា​ត​ធី​ស ដឹ ឡាយ​

777
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​ដាក់សំណើ​៧០​លាន​ផោន ដើម្បី​ផ្ទេរ កីឡាករ ម៉ា​ត​ធី​ស ដឺ ឡាយ (Matthijs de Ligt) របស់​ក្លិប អា​ហ្សា​ក់​(Ajax)​ក្នុងពេល​ពួកគេ ព្យាយាម​យកឈ្នះ​ការ​ប្រជែង​ជាមួយ​ក្លិប​ធំៗ​ផ្សេងទៀត​នៅ​អឺរ៉ុប​។​
​ ​
​ដឺ ឡាយ គឺជា​កីឡាករ​ឆ្នើម​ម្នាក់​ក្នុងចំណោម​កីឡាករ​ឆ្នើម​នៅ​រដូវ​កាល​នេះ​ដោយ​ជួយ ក្រុម អា​ហ្សា​ក់ ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កដោយ យកឈ្នះ​ក្រុម រៀល ម៉ា​ឌ្រី​ត និង ជូ​វេន​ទុ​ស ។​
​ ​
យូ​ណាយ​ធី​ត​អន្ទះសា​ចង់​នាំយក​កីឡាករ​វ័យក្មេង​របស់​ហូ​ឡង់​រូបនេះ ហើយ​ចង់​ឲ្យ កីឡាករ​រូបនេះ​ដឹកនាំ​តំបន់​ការពារ​នៅ​រដូវ​កាល​ថ្មី ប៉ុន្តែ​ប្រឈម​នឹង​ការប្រកួតប្រជែង ពី​ក្លិប បា​សេ​ឡូ​ណា ។​
​ ​
ក្លិប បា​សេ​ឡូ​ណា បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ ហ្វ្រែ​ង​គី ដឺ ចុង (Frenkie de Jong) ជា​មិត្ត​រួម​ក្រុម​របស់ ដឺ ឡាយ នៅ​ក្លិប​អា​ហ្សា​ក់ ។​
​ ​
ទោះបីជា​យ៉ាងណា យូ​ណាយ​ធី​ត​មើលទៅ​ដូចជា​បង្ហាញ​សាច់ដុំ​ផ្នែក​ហិរញ្ញវត្ថុ​ដាក់​ក្លិប យក្ស​អេ​ស្ប៉ា​ញ ហើយ​មានការ​អះអាងថា យូ​ណាយ​ធី​ត​បាន​ព្រមព្រៀង​ចំណាយ​ច្រើន និង​បាន​ជួប​ជាមួយ​ភ្នាក់ងារ មី​ណូ រ៉េ​អូ​ឡា (Mino Raiola) របស់​កីឡាករ​រូបនេះ​ដោយ ហ៊ាន​ផ្តល់ប្រាក់​ឈ្នួល​៣៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​