ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត នឹងដាក់​សំណើ​ជាង​១០០​លាន​ផោន ដើម្បី​ផ្ទេរ ចូ​អាវ ហ្វេ​លី​ក​

611
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នឹង​ខកខាន​មិនបាន​ផ្ទេរ​កីឡាករ ចូ​អាវ ហ្វេ​លី​ក (Joao Felix) បើទោះបី​ជាមាន​សំណើ​ច្រើនជាង​១០០​លាន​ផោន​ក៏ដោយ​។

​កីឡាករ​វ័យក្មេង​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ពី​ក្លឹប​ធំៗ​នៅ​អឺរ៉ុប បន្ទាប់ពី​ធ្វើបាន​ល្អ ប៉ុន្តែ​លក្ខខណ្ឌ​ទិញ​ផ្តាច់​១០៥​លាន​ផោន​បានធ្វើ​ឲ្យ​ក្លឹប ជាច្រើន​ស្ទាក់ស្ទើរ​។

​យោងតាម​កាសែត​ព័រ​ទុយ​ហ្គា​ល់ Correio da Manha ថា​យូ​ណាយ​ធី​ត​មាន​គម្រោង​ដាក់ សំណើ​ដែល​ឆ្លើយតប​នឹង​លក្ខខណ្ឌ​ទិញ​ផ្តាច់ ប៉ុន្តែ​មិនអាច​បង់ប្រាក់​ផ្តាច់​តែមួយ​ដង នោះទេ​។

​ពួកគេ​មាន​គម្រោង​បង់​ត្រឹម​៨០​លាន​ផោន​ជាបឋម​ដែល​ធ្វើ​ឲ្យ​តម្លៃ​អាច​កើនឡើង​ជាង ១០០​លាន​ផោន​។

​តាម​ព័ត៌មាន​ថា យូ​ណាយ​ធី​ត​នឹង​លក់​កីឡាករ​ពីររូប​របស់​ខ្លួន​សិន ហើយនឹង​បង់ប្រាក់ បន្ថែមទៀត​សម្រាប់​ការផ្ទេរ ហ្វេ​លី​ក ប៉ុន្តែ​លោក ល្វី​ស ហ្វី​លី​ព វី​អេ​រ៉ា ( Luis Filipe Viera) គ្មាន​បំណង​ទទួលយក​កិច្ចព្រមព្រៀង​បែបនេះ​ទេ​។

​គេ​និយាយថា លោក វី​អេ​រ៉ា ត្រូវបាន​គេ​ប្រាប់​ពី​ផែនការ​របស់​ក្លិប​យូ​ណាយ​ធី​ត​ហើយ​នៅ តែ​ទាមទារ​លក្ខខណ្ឌ​ទិញ​ផ្តាច់​១០៥​លាន​ផោន សម្រាប់​កីឡាករ​វ័យ​១៩​ឆ្នាំ​រូបនេះ​។

​យូ​ណាយ​ក៏​ប្រឈម​នឹង​ការ​ប្រជែង​ពី​ក្លិប​ដទៃទៀត​ដែល​ចង់បាន ហ្វេ​លី​ក​រួមទាំង​គូ ប្រជែង​ដូចជា​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ផងដែរ​។ ហ្វេ​លី​ក បច្ចុប្បន្នកំពុង​បំពេញ​កាតព្វកិច្ច ជាមួយ​ក្រុម​ជម្រើសជាតិ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ