ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ចង់បាន​ខ្សែបម្រើ​ស្លាប អ៊ី​វ៉ាន ភើ​រី​ស៊ី​ក​

560

ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​ត្រៀមខ្លួន​យក​ខ្សែការពារ ម៉ា​តេ​អូ ដា​ម៉េ​ន (Matteo Darmian) និង គ្រី​ស ស្ម​លិ​ង (Chris Smalling) ជា​ថ្នូរ ដើម្បី​ផ្ទេរ​ខ្សែបម្រើ​ស្លាប អ៊ី​វ៉ាន ភើ​ស៊ី​ក (Ivan Perisic) ។​
​ ​
​ប៉ុន្តែ​អ្នកចាត់ការ ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បាន​ច្រានចោល​កិច្ចព្រមព្រៀង​ផ្ទេរ​របស់​ក្លឹប Inter Milan សម្រាប់​កីឡាករ អែន​ថូ​នី ម៉ា​សល (Anthony Martial) ដោយ​សុខចិត្ត​ដោះដូរ​ស្មើ​ជាមួយ ភើ​រី​ស៊ី​ក ។​
​ ​
​លោក Luciano Spalletti គ្រូបង្វឹក​ក្លឹប Inter Milan ត្រៀមខ្លួន​ឲ្យ ភើ​រី​ស៊ី​ក វ័យ​២៨​ឆ្នាំ និង​មានតម្លៃ​៤៧ លាន​ផោន​ចាក​ចេញពី​ពហុ​កីឡដ្ឋាន San Siro ប៉ុន្តែ​លោក​ចង់បាន​ខ្សែប្រយុទ្ធ ម៉ា​សល ដែលមាន​តម្លៃ​៥៨​លាន​ផោន​ជា​ថ្នូរ​។​
​ ​
​ប៉ុន្តែ​កិច្ចព្រមព្រៀង​ផ្ទេរ​បែបនេះ ទំនងជា​មិនអាច​ទៅរួច​ទេ ដោយ​មន្ត្រី​នៅ​ក្លឹប​យូ​ណាយ​ធី​ត​មើលឃើញថា កីឡាករ​បារាំង​វ័យ​២១​ឆ្នាំ​រូបនេះ​គឺជា​អនាគត​តារា​ឆ្នើម​។​
​ ​
​វ៉េ​ន រូ​នី (Wayne Rooney) បាន​ព្រមាន លូ​កា​គុ (Lukaku) អំពី​ក្លឹប​ម៉េ​ន​ឆេ ស្ទ័​រ យូ​ណាយ​ធី​ត បន្ទាប់ពី​ផ្ទេរ​មក​ក្លឹប Everton​។ ប៉ុន្តែ​លោក ម៉ូ​រី​ញ៉ូ នឹង​អនុញ្ញាត ឲ្យ​កីឡាករ​អ៊ីតាលី ដា​ម៉េ​ន និង ស្ម​លិ​ង ចូលរួម​ជាមួយ​ក្លឹប Inter Milan ។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ដា​ម៉េ​ន វ័យ​២៧​ឆ្នាំ បំពេញ​តួនាទី​ខ្សែការពារ​កណ្តាល​និង​ខ្សែការពារ​ឆ្វេង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​មុន​ចប់​រដូវ​កាល​។ ចំណែក ស្ម​លិ​ង ដែល​លោក អា សេន វែង​ហ្គើ សរសើរ​យូរ​មកហើយ​នោះ នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ចាកចេញ​៕ ​ប្រែ​សម្រួល​:​ពិសិដ្ឋ​

​ចំណងជើង​រូប​: គ្រី​ស ស្ម​លិ​ង (Chris Smalling), ខ្សែការពារ ម៉ា​តេ​អូ ដា​ម៉េ​ន (Matteo Darmian) និង ខ្សែបម្រើ​ស្លាប អ៊ី​វ៉ាន ភើ​ស៊ី​ក (Ivan Perisic)