ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ចាត់ទុក ជែ​ម​ស៍ ម៉ា​ដ​ឌី​សិន​ជា​គោលដៅ​ផ្ទេរ​ចម្បង​នៅ រដូវក្តៅ​នេះ

636
ចែករម្លែក

​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​កំពុង​បង្កើន​ការតាមប្រមាញ់​កីឡាករ​ឆ្នើម​របស់​ក្លិប លី​សេ​ស្ទ័​រ ស៊ី​ធី​(Leicester City) ជែ​ម​ស៍ ម៉ា​ដ​ឌី​សិន (James Maddison) ។

​កីឡាករ​អង់គ្លេស​វ័យ​២១​ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា មានតម្លៃ​៦០​លាន​ផោន និង​កំពុង​ឡើង​ជើង​ខ្លាំង​នៅ​រដូវ​កាល​ដំបូង​របស់ខ្លួន​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក បន្ទាប់ពី​ចាកចេញ​ពី​ក្លិប ន័​រ​វី​ច​(Norwich) កាលពី​រដូវក្តៅ​ឆ្នាំមុន​។

​នៅពេលនេះ​យូ​ណាយ​ធី​ត​បានចាត់ទុក​កីឡាករ​រូបនេះ​ជា​អាទិភាព​ផ្ទេរ​ខណៈ​ពួកគេ​មាន ជំហរ​រឹងមាំ​ក្នុងការ​ប្រជែង ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​។

​គេ​ជឿថា ម៉ា​ដ​ឌី​សិន ត្រូវបាន​តាមដាន​ដោយ​ក្លឹប​ធំៗ​ដូចជា ម៉េ​ន​ឆេ​ស្ទ័​រ​ស៊ី​ធី​, លី​វឺ​ភូ​ល និង​ក្លិប​តូ​តិ​ន​ហេម​ច្រើន​ឆ្នាំ​មកហើយ​ប៉ុន្តែ​យូ​ណាយ​ធី​ត​នៅពេលនេះ​កំពុង​ព្យាយាម​សម្រេច​កិច្ចព្រមព្រៀង​។

​ស្របពេល​មិនទាន់មាន​ការដាក់សំណើ​ផ្លូវការ​នៅឡើយ ពួកគេ​បាន​ទាក់ទង​ទៅ​ក្លិប Leicester City រួចហើយ​ដែល​អាច​ទទួលបាន​តម្លៃ​ខ្ពស់ជាង​បី​ដង នៃ​តម្លៃ​ដើម​២០​លាន ផោន ដែល​ពួកគេ​បាន​ចំណាយ​ក្នុងការ​នាំយក ម៉ា​ដ​ឌី​សិន កាលពី​រដូវក្តៅ​ឆ្នាំមុន​។

​ម៉ា​ដ​ឌី​សិន​បាន​បង្កើត​ឱកាស​រក​គ្រាប់​បាល់​ច្រើនជាង​កីឡាករ​ផ្សេងៗ​កាលពី​រដូវ​កាល​មុន​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ហើយ​ប្រាកដ​ជាមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ក្រុម​របស់លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ដែល​អន្ទះសា​ចង់ កសាង​ក្រុម​វ័យក្មេង​មួយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ