ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ត្រៀម​ផ្តល់ប្រាក់​២០​លាន​ផោន ដើម្បី​លើកទឹកចិត្ត ដេវីដ ដឺ ហ្គៀ

639
ចែករម្លែក

ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​មានបំណង​ផ្តល់ប្រាក់​២០​លាន​ដុល្លារ​ដល់​កីឡាករ ដេវីដ ដឺ ហ្គៀ (David de Gea) ប្រសិនបើ​កីឡាករ​រូបនេះ​សុខចិត្ត​ផ្ទេរ​ទៅ​ក្លឹប​យក្ស​បារាំង Paris Saint-Germain នៅ​រដូវក្តៅ​នេះ​។

​គេ​ជឿថា ថ្នាក់ដឹកនាំ​ក្លឹប​យូ​ណាយ​ធី​ត​ទំនងជា​ទទួលយក​សំណើ​ណាមួយ​ដែលមាន តម្លៃ​ផ្ទេរ​លើ​៦០​លាន​ផោន​ពី​ក្លឹប​យក្ស​បារាំង​នេះ​។​

​អ្នកចាំទី​វ័យ​២៨​ឆ្នាំ​រូបនេះ​មានបំណង​បណ្តោយ​ឲ្យ​ចប់​កិច្ចសន្យា​តាម​សម្រួល ហើយ ជ្រើស​រក​ក្លឹប​ណាមួយ​ដែល​ខ្លួន​ពេញចិត្ត​នៅ​រដូវក្តៅ​ឆ្នាំក្រោយ​។ ទោះបីជា​យ៉ាងណា ថ្នាក់ដឹកនាំ​របស់​យូ​ណាយ​ធី​ត​មិន​ចង់ឃើញ​កីឡាករ​សំខាន់​ម្នាក់​របស់ខ្លួន​ចាក​ដោយ​ឥត​តម្លៃ​ផ្ទេរ​នោះទេ​។

​យូ​ណាយ​ធី​ត​ទំនងជា​សុខចិត្ត​ផ្តល់ប្រាក់​លើកទឹកចិត្ត​២០​លាន​ផោន​ដល់​អ្នកចាំទី​សញ្ជាតិ​អេ​ស្ប៉ា​ញ ដើម្បី​ទទួលបាន​ប្រាក់​ខ្លះ​មុនពេល​អ្នកចាំទី​រូបនេះ​ចប់​កិច្ចសន្យា​។

​ដឺ ហ្គៀ ដឹងថា មាន​ក្លឹប​ជាច្រើន​ត្រៀម​កិច្ចសន្យា​ដែលមាន​ប្រាក់​ឈ្នួល​ច្រើនសន្ធឹក សន្ធាប់​សម្រាប់​ខ្លួន ប្រសិនបើ​កីឡាករ​រូបនេះ​រង់ចាំ​រហូតដល់​ចប់​កិច្ចសន្យា​។

​គេ​ជឿថា ដឺ ហ្គៀ រីករាយ​នឹង​បន្ត​លេង​នៅ​យូ​ណាយ​ធី​ត​រហូតដល់​រដូវ​កាល​ក្រោយ លុះត្រាតែ​ទទួលបាន​ប្រាក់ ដើម្បី​ចាកចេញ​។ ប្រភព​ជាច្រើន​លើកឡើងថា​ភាគី​ទាំងពីរ អាច​សម្រេច​កិច្ចព្រមព្រៀង​មួយ ហើយ ដឺ ហ្គៀ ជា​បេក្ខភាព​នាំមុខគេ ដើម្បី​ក្លាយជា អ្នកចាំទី​ដៃ​ទី​១​របស់​ក្លឹប PSG បន្ទាប់ពី​កីឡាករ​ជើងចាស់​អ៊ីតាលី ហ្គៀ​ន​លូ​ហ្គី ប៊ូ​ហ្វុ​ន (Gianluigi Buffon) ចាកចេញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ