ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ប្រុង​ជើង​ការណ៍ បន្ទាប់ពី ប្រ៊ូ​ណូ ហ្វឺ​ណាន​ដេ​ស ត្រៀមខ្លួន ចរចា​ជាមួយ ស្ព​រ​ធី​ង លី​បូ​ន​ដើម្បី​រក​ច្រកចេញ​

196
ចែករម្លែក

​កីឡាករ ប្រ៊ូ​ណូ ហ្វឺ​ណាន​ដេ​ស (Bruno Fernandes) និយាយថា ខ្លួន​បាន​ត្រៀម​ចរចា ជាមួយ​ក្លិប ស្ព​រ​ធី​ង លី​បូ​ន​(Sporting Lisbon) អំពី​លទ្ធភាព​ផ្ទេរចេញ ប្រសិនបើ​មាន​ក្លិប ស័ក្តិសម​ណាមួយ​ដាក់សំណើ​។

​កីឡាករ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ គឺជា​គោលដៅ​ផ្ទេរ​ចម្បង​របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ហើយ​តាម​ព័ត៌មាន​ថា ក្លិប​យូ​ណាយ​ធី​ត​ត្រៀម​ដាក់សំណើ​៧០​លាន​ផោន សម្រាប់​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​។​

​ខ្សែបម្រើ​រូបនេះ​គឺជា​តំណាង​ឲ្យ​ប្រទេស​របស់​ខ្លូន​ក្នុង​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ Nations League ដែល​ពួកគេ​បាន​យកឈ្នះ​ក្រុម​ហូ​ឡង់​កាលពី​យប់​ថ្ងៃអាទិត្យ ហើយ និយាយថា នៅពេលនេះ ត្រៀមខ្លួន​ដោះស្រាយ​បញ្ហា​អនាគត​។

​ថ្លែងប្រាប់​អ្នកកាសែត ហ្វឺ​ណាន​ដេ​ស បាន​និយាយថា “​ខ្ញុំ​មិនដឹង​អ្វី​ទេ​។ ខ្ញុំ​ត្រូវការ​ពេល ពីរ​បី​ថ្ងៃ​ទៀត ដើម្បី​ស្វែងរក​អ្វី​ជាការ​ពិត​។ យើង​ដឹងថា ពេលខ្លះ​កាសែត​បានបង្ហាញ​ពី​ការ ផ្ទេរ​និង​លក់​។ ខ្ញុំ​រក្សា​ភាព​ស្ងប់ស្ងៀម​។ ខ្ញុំ​កំពុង​លេង​ជាមួយ​ក្លិប​ធំ​។ ខ្ញុំ​មិនត្រូវ​ការផ្ទេរ​។ ខ្ញុំ​មិន​ព្យាយាម​ចាកចេញ​ទេ​”​។

​ហ្វឺ​ណាន​ដេ​ស បន្តថា “ ប្រសិនបើ​ឱកាស​មកដល់ ខ្ញុំ​មិនអាច​ប្រកែក​បានទេ​។ ខ្ញុំ​នឹង និយាយ​ជាមួយ​ក្លិប Sporting”​។

​ហ្វឺ​ណាន​ដេ​ស បាន​ចំណាយពេល​ភាគច្រើន​នៃ​អាជីព​ដំបូង​របស់ខ្លួន​ជាមួយ​ក្លឹប នៅ​អ៊ីតាលី​ដូចជា Novara Udinese និង Sampdoria មុនពេល​វិល​ត្រឡប់មក​ប្រទេស កំណើត ដើម្បី​ចូលរួម​ជាមួយ​ក្លិប Sporting Lisbon ៕ ប្រែ​សម្រួល​: ពិសិដ្ឋ