ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ត្រៀម​ដណ្តើមយក អែន​ត័​ញ គ្រី​ស្មាន់​

436
ចែករម្លែក

ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ត្រៀម​ដណ្តើមយក​ខ្សែប្រយុទ្ធ អែន​ត័​ញ គ្រី​ស្មាន់ (Antoine Griezmann)​។​ក្លិប​យូ​ណាយ​ធី​ត​ត្រៀម​ដាក់សំណើ​ទៅ​ក្លិប អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត​(Atletico Madrid) ក្នុងករណី​ការផ្ទេរ​កីឡាករ​រូបនេះ​ទៅ​ពហុ​កីឡដ្ឋាន Nou Camp បរាជ័យ​។

​យូ​ណាយ​ធី​ត​អន្ទះសា​ចង់​សម្រេច​កិច្ចព្រមព្រៀង​ឲ្យ​បាន​ឆាប់់ ស្របពេល​កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba) និង រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) អន្ទះសា​ចង់​ចាកចេញ​។

​គ្រី​ស្មាន់ មានបំណង​ចង់​នៅក្រៅ​ការប្រកួត​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កមួយ​រដូវ​កាល​។ បច្ចុប្បន្ន ក្លិប​បា​សេ​ឡូ​ណា​(Barcelona) កំពុង​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការនាំយក កីឡាករ នី​ម៉ា (Neymar) ត្រឡប់មកវិញ​ពី​ក្លិប PSG​។

​ក្លិប​ជើងឯក​ក្របខណ្ឌ La Liga នេះ​មានបំណង​យក ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho) ដោះដូរ​ជាមួយ នី​ម៉ា​។ នៅពេលនេះ យូ​ណាយ​ធី​ត​កំពុង​ឆ្លៀត​យកចំណេញ​ពី​ការ ផែនការ​របស់​ក្លិប Barcelona ដើម្បី​អូសទាញ គ្រី​ស្មាន់ មកកាន់​ពហុ​កីឡដ្ឋាន Old Trafford ។

​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) កំពុង​ព្យាយាម​អូសទាញ ជើងឯក​វើ​ល​ខាប់​រូបនេះ ដែល​ក្លិប Barcelona គ្រោង​បោះបង់ចោល ប្រសិនបើ​ពួកគេ អាច​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ នី​ម៉ា​។

​ទោះបីជា​យ៉ាងណា គ្រី​ស្មាន់ បាន​យល់ព្រម​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​រួចរាល់​ហើយ​ជាមួយ ក្លិប Barcelona ហើយ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​នេះ​ត្រៀម​សម្រេច​លក្ខខណ្ឌ​ទិញ​ផ្តាច់​នៅ សប្តាហ៍​ក្រោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

#