ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​រកឃើញ​កីឡាករ​ដែល​ត្រូវ​ជំនួស ផូ​ល ប៉ុក​បា ខណៈ​យូ​ណាយ​ធី​ត​កំពុង​ចរចា​

184
ចែករម្លែក

​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ទំនងជា​ចាត់ទុក​កីឡាករ សឺ​ហ្គេ មី​លីន​កូ​វី​ច សា​វី​ច (Sergej Milinkovic Savic) ជា​បេក្ខភាព​ដែល​អាច​ជំនួស តំណែង​ទំនេរ ប្រសិនបើ ផូ​ល ប៉ុក​បា (Paul Pogba) ចាក​ចេញពី​ពហុ​កីឡដ្ឋាន Old Trafford នៅ​រដូវក្តៅ​នេះ​។​

​ទោះបីជា​យ៉ាងណា កីឡាករ​សញ្ជាតិ​ស៊ែ​ប៊ី​រូបនេះ​មានតម្លៃ​មិន​ថោក​នោះទេ ស្របពេល ក្លិប ឡា​ហ្សូ​(Lazio) ទាមទារ​ប្រាក់​១២០​លាន​អឺរ៉ូ​ពី​ក្លឹប​យូ​ណាយ​ធី​ត​ដែល​គេ​ជឿថា ថ្លៃ​ពេក​ហើយ​។​

​វា​ទំនងជា​ថា ប៉ុក​បា នឹង​ចាកចេញ បើទោះបីជា​យូ​ណាយ​ធី​ត​ព្យាយាម​រក្សាទុក​កីឡាករ រូបនេះ​ក៏ដោយ​។​
​ ​
យូ​ណាយ​ធី​ត​បាន​បញ្ចូល​ខ្សែបម្រើ​រូបនេះ​ក្នុង​ក្រុម​ជម្រើស​របស់ខ្លួន​សម្រាប់​ដំណើរ​ប្រកួត​កម្តៅ​សាច់ដុំ​នៅ​ប្រទេស​អូស្ត្រាលី បើទោះបីជា​កីឡាករ​រូបនេះ​ចង់​ចាកចេញ​ក៏ដោយ​។​

តាម​សេចក្តីរាយការណ៍​ថា ប៉ុក​បា បាន​ប្រាប់​មិត្ត​រួម​ក្រុម​ថា ខ្លួន​ចង់​ចាក​ចេញទៅ​ស្រប ពេល​ក្លិប រៀល ម៉ា​ឌ្រី​ត និង​ក្លិប ជូ​វេន​ទុ​ស ដែល​កំពុង​ប្រជែង​គ្នា ដើម្បី​ផ្ទេរ​កីឡាករ រូបនេះ​។​
​ ​
ច្បាស់​ណាស់​ថា​លោក សូល​ស្យែ​រ មាន​តួនាទី​សំខាន់​ក្នុង​ការជួយ ប៉ុក​បា ស្វែងរក​ទម្រង់ លេង​ល្អ​របស់ខ្លួន​នៅ​ដំណាក់កាល​ទី​២​នៃ​រដូវ​កាល បន្ទាប់បី​មាន​ទំនាក់ទំនង​មិនល្អ​ជា មួយ​អតីត​គ្រូបង្វឹក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)៕ ប្រែ​សម្រួល​: ពិសិដ្ឋ​