ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ត្រៀមខ្លួន​ដាក់សំណើ​ចុងក្រោយ​សម្រាប់ អេ​រិ​ក ដាយ​អ័​រ​

1114
ចែករម្លែក

​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​កំពុង​ពិចារណា​សំណើ​ផ្ទេរ​ធំ​បំផុត​ចុងក្រោយ​គឺ​៦០​លាន​ផោន សម្រាប់​កីឡាករ អេ​រិ​ក ដាយ​អ័​រ (Eric Dier) ។​
​ ​
​ប៉ុន្តែ​យូ​ណាយ​ធី​ត​បារម្ភ​ថា ក្តីសង្ឃឹម​ក្នុងការ​ផ្ទេរ​កីឡាករ​អន្តរជាតិ​អង់គ្លេស​រូបនេះ​បរាជ័យ ដោយសារតែ​ក្លិប Spurs ប្រកាន់​ជំហរ​តឹងរឹង​មិន​ចង់​លក់​។​
​ ​
​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បាន​ជំរុញ​ឲ្យ​នាយករង​ប្រតិបត្តិ អេ​ដ វូដ​វើដ (Ed Woodward) ផ្ទេរ​កីឡាករ​ថ្មី​បន្ថែម​ទិ​ៀ​ត​នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​ក្រុម​បិសាច​ក្រហម​បញ្ចប់​រដូវ​កាល ត្រឹម​លេខ​រៀង​ទី​៦​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​កាលពី​រដូវ​កាល​មុន​។​
​ ​
​យូ​ណាយ​ធី​តខក​ខានមិនបាន​ផ្ទេរ​ខ្សែប្រយុទ្ធ​បារាំង អែន​ត័​ញ គ្រី​ស្មាន់ (Antoine Criezmann) ប៉ុន្តែ​ពួកគេ​បាន​ចំណាយ​ប្រាក់​៧៥​លាន​ផោន​រួច​លើ​ខ្សែ ប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) ។​
​ ​
​នៅពេលនេះ លោក ម៉ូ​រី​ញ៉ូ ចង់បាន​ខ្សែបម្រើ​ថ្មី​ម្នាក់ទៀត បើទោះបីជា​កីឡាករ ម៉ៃ​ឃើ​ល ខា​រិ​ក (Michael Carrick) ចុះ​កិច្ចព្រមព្រៀង​លេង​បន្ត​រហូតដល់​ឆ្នាំ​២០១៨​ក៏ដោយ​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៨​បាន​ឲ្យ​ដឹងថា លោក ម៉ូ​រី​ញ៉ូ អន្ទះសា​ចង់​ផ្ទេរ ដាយ​អ័​រ វ័យ​២៣​ឆ្នាំ​ពី​ក្លឹប Tottenham ។​
​ ​
​លោក ម៉ូ​រី​ញ៉ូ គិតថា លោក​អាច​ផ្ទេរ ដាយ​អ័​រ ពី Spurs បាន​ជាមួយនឹង​សំណើ​៤០​លាន​ផោន ហើយ​សំណើ​នេះ​គឺ​ផ្តល់ប្រាក់​ឈ្នួល​ទ្វេរ​ដង​សម្រាប់ ដាយ​អ័​រ ។​
​ ​
​គេ​ជឿថា ដាយ​អ័​រ អន្ទះសា​ចង់​ផ្ទេរចេញ បើទោះបីជា​ទើបនឹង​បាន​ចុះកិច្ចសន្យា​ថ្មី​រយៈពេល​៥​ឆ្នាំ​ជាមួយ Spurs កាលពី​ខែកញ្ញា​ឆ្នាំមុន​ដែលមាន​ប្រាក់​ឈ្នួល​ប្រហែល​៧០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​ក៏ដោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អេ​រិ​ក ដាយ​អ័​រ (Eric Dier)