ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ដាក់សំណើ​៤៥​លាន​ផោន ដើម្បី​ផ្ទេរ​ខ្សែការពារ នី​កូ​ឡា មី​ឡេ​ន​កូ​វី​ច​

106
ចែករម្លែក

ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​ដាក់សំណើ​៤៥​លាន​ផោន សម្រាប់​ខ្សែការពារ កណ្តាល នី​កូ​ឡា មី​ឡេ​ន​កូ​វី​ច (Nikola Milenkovic) របស់​ក្លិប ហ្វី​រ៉ូ​អង់​ទីណា​(Firoentina ។

​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ចង់​នាំយក ហ៊ែ​រី ម៉ា​ក្វា​យ អ័​រ (Harry Maguire) ក្នុងតម្លៃ​៧៥​លាន​ផោន ប៉ុន្តែ​កំពុងតែ​ពិនិត្យមើល​ជម្រើស​ខ្សែ ការពារ ប្រសិនបើ​លទ្ធភាព​ផ្ទេរ ម៉ា​ក្វា​យ​អ័​រ មិនបាន​សម្រេច​។

​ស៊ី​ធី ក៏​ចាប់អារម្មណ៍​នឹង ម៉ា​ក្វា​យ​អ័​រ ផងដែរ ដូច្នេះ​លទ្ធភាព​ផ្ទេរ មី​ឡេ​ន​កូ​វី​ច គឺជា ជម្រើស​ទី​២​។

​ខ្សែការពារ​ដែលមាន​ក​ម្ព​ស់​ខ្ពស់​រូបនេះ​បានបង្ហាញ​មុខ​១៤​លើក​សម្រាប់​ក្រុម​ជម្រើសជាតិ​ស៊ែ​ប និង​បាន​ផ្ទេរ​ពី​ក្លិប ប៉ា​ទី​ហ្ស​ង់ ប៊ែ​ល​ហ្ក្រា​ត​(Partizan Belgrade) មក​ចូលរួម​ជា មួយ​ក្លិប Fiorentina កាលពី​ពីរ​ឆ្នាំមុន​។

​មី​ឡេ​ន​កូ​វី​ច ធ្លាប់ជា​គោលដៅ​របស់​ក្លិប​ជូ​វេន​ទុ​ស​( Juventus) ប៉ុន្តែ​ចាប់តាំងពី​ពេលនោះ មក ពួកគេ​ចាប់ផ្តើម​រំសាយ​ចំណាប់អារម្មណ៍​របស់ខ្លួន វា​ដូចជា​ឱកាស​របស់​ក្លិប យូ​ណាយ​ធី​ត ដើម្បី​ផ្ទេរ​កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ​។

​បច្ចុប្បន្ន ក្រុម​យូ​ណាយ​ធី​ត​កំពុងស្ថិត​ប្រទេស​អូស្ត្រាលី ដើម្បី​ត្រៀម​សម្រាប់​ការប្រកួត កម្តៅ​សាច់ដុំ​ជាមួយ​ក្រុម Perth Glory នៅ​ថ្ងៃ​សៅរ៍ ស្របពេល​ក្រុមការងារ​កំពុង​រៀបចំ ក្រុម​ឡើងវិញ មុន​យុទ្ធនាការ​រដូវ​កាល​ថ្មី​៕ ប្រែ​សម្រួល​: ពិសិដ្ឋ