ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ដកខ្លួន​ចេញពី​ការតាមប្រមាញ់ ម៉ា​រី​យ៉ូ ឡេ​មីណា ស្របពេល អា​សេណ​ល​ចាប់អារម្មណ៍​

284
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​មិន​ចាប់អារម្មណ៍​នឹង​កីឡាករ ម៉ា​រី​យ៉ូ ឡេ​មីណា (Mario Lemina) របស់​ក្លិប សាវ​ហេម​តុ​ន​(Southampton) ទៀត​ទេ​។

​កីឡាករ​ឆ្នើម​រូបនេះ​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​ក្លឹប​នៅ​ពហុ​កីឡដ្ឋាន Old Traffrod ស្របពេល​គេ​ជឿថា ក្លិប អា​សេណ​ល​(Arsenal) ក៏​អន្ទះសា​ចង់​ផ្ទេរ កីឡាករ​រូបនេះ​ផងដែរ​។

​ប៉ុន្តែ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​បាន​ផ្តាច់ខ្លួន​ពី​លទ្ធភាព​ណាមួយ​ខណៈពេល​ពួកគេ​ផ្តោត​គោលដៅ​លើ​កីឡាករ​ផ្សេង​។

​វា​អាច​បើក​ច្រក​ឲ្យ​ក្លិប អា​សេណ​ល មានឱកាស​ផ្ទេរ បើទោះបីជា​ពួកគេ​ធ្វើការ​ងារ​លើ កញ្ចប់​ថវិកា ហើយ​អាច​នឹង​ចំណាយ​លើ​គោលដៅ​ផ្សេងទៀត​។

​គេ​ជឿថា ឡេ​មីណា ធ្លាប់ជា​គោលដៅ​ដែល​ត្រូវ​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ជាជាង​ទៅ​ក្លិប​អា​សេណ​ល ឬក៏​ក្លិប លៃ​សេ​ស្ទ័​រ​ខណៈ​ពួកគេ​ត្រៀម​ចាក ចេញពី​ក្លិប សាវ​ហេម​តុ​ន ។

​ខ្សែបម្រើ​កណ្តាល​រូបនេះ​គឺជា​គោលដៅ​ផ្ទេរ​ចម្បង​នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​ត្រូវបាន​ដក ចេញពី​ក្រុម​ជម្រើស​របស់​ក្លិប​សាវ​ហេម​តុ​ន​សម្រាប់​ការប្រកួត​កម្តៅ​សាច់ដុំ​នៅ​ប្រទេស​អូទ្រីស​។

​គេ​ជឿថា ក្លិប​សាវ​ហេម​តុ​ន នឹង​អនុញ្ញាត​ឲ្យ ឡេ​មីណា ចាកចេញ​ក្នុងតម្លៃ​ប្រហែល​១៨ លាន​ផោន ហើយ​ក្លិប​អា​សេណ​ល​កំពុង​ពិនិត្យមើល​លទ្ធភាព​របស់​កីឡាករ​រូបនេះ​។

​ប៉ុន្តែ ឡេ​មីណា មិនមែនជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​ក្លិប អា​សេណ​ល និង​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ចាប់អារម្មណ៍​នោះទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ