ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ត្រៀម​ដាក់សំណើ​៧០​លាន​ផោន ដើម្បី​ផ្ទេរ នី​កូ​ឡាស ប៉េ​ប៉េ​

282
ចែករម្លែក

​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​កំពុង​តែមាន​ការវិវឌ្ឍ​ច្រើន​ជុំវិញ​ការចរចា​ជាមួយ​ក្លិប លី​ល (Lille) ក្នុង​ការផ្ទេរ​ខ្សែបម្រើ​ស្លាប នី​កូ​ឡាស ប៉េ​ប៉េ (Nicolas Pepe) ដែលមាន​តម្លៃ​៧០ លាន​ផោន​។

​ខ្សែបម្រើ​ស្លាប​សញ្ជាតិ​កូត​ឌី​វ័រ​រូបនេះ​បាន​ក្លាយជា​គោលដៅ​របស់​យូ​ណាយ​ធី​ត​ស្រប ពេល​ក្លិប អា​សេណ​ល​(Arsenal) និង​លី​វឺ​ភូ​ល​( Liverpool) ស្ថិតក្នុង​ចំណោម​ក្លឹប​ដែល ចាប់អារម្មណ៍​នឹង​កីឡាករ​រូបនេះ​។

​ក្លិប Liverpool មិនទាន់​ដាក់សំណើ​ផ្លូវការ​នៅឡើយ​ទេ ប៉ុន្តែ​បាន​ទាក់ទង​ទៅ​តំណាង របស់ កីឡាករ​រួចហើយ​។

​ប៉េ​ប៉េ រកបាន​២២​គ្រាប់​ជួយ​ក្រុម Lille ឡើងមក​ឈរ​នៅ​លេខ​រៀង​ទី​២ និង​ជាប់​បាន​កៅអី នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។

​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​នៅសល់​កិច្ចសន្យា​៣​ឆ្នាំ​ក្នុង​កិច្ចសន្យា​នៅ​បារាំង​។ ប៉ុន្តែ​យូ ណាយ​ធី​ត​សង្ឃឹមថា នឹង​ទទួលបាន​ប្រាក់ ដើម្បី​ផ្ទេរ​កីឡាករ​រូបនេះ​តាមរយៈ​ការលក់ កីឡាករ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) ទៅ​ក្លិប អ៊ី​ន​ធ័​រ មី​លេន​។

​ពួកគេ​បាន​ច្រានចោល​សំណើ​ផ្ទេរ​៥៤​លាន​ផោន​ពី​ក្លិប​យក្ស​នៅ​ក្របខ័ណ្ឌ Serie A ខណៈ​ពួកគេ​ទាមទារ​តម្លៃ​៩០​លាន​ផោន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​