ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​គ្រោង​ប្រជែង​ជាមួយ​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ដើម្បី​ផ្ទេរ​កីឡាករ ផ្ល​រិ​នទី​ណូ ល្វី​ស របស់​ក្លិប​បេន​ហ្វី​កា​

75
ចែករម្លែក

​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​គ្រោង​នឹង​ប្រជែង​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ដែលជា​ជើងឯក​លី​ក​ក្នុងស្រុក ដើម្បី​ផ្ទេរ​ខ្សែបម្រើ​ការពារ ផ្ល​រិ​នទី​ណូ ល្វី​ស (Florentino Luis) របស់​ក្លិ​បេន​ហ្វី​កា​(​ប Benfica) ។

​យូ​ណាយ​ធី​តបា​នប​ញ្ចូ​ន​ក្រុមការងារ ដើម្បី​ឃ្លាំមើល​កីឡាករ ល្វី​ស អំឡុងពេល​ក្រុម Benfica ប្រកួត​ឈ្នះ​ក្រុម ប្រេ​ហ្គា​(Braga) ៤-០ មុនពេល​សម្រាក​អន្តរជាតិ ស្រប ពេល​កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ​រកបាន​គ្រាប់​បាល់​ដំបូង​ដោយ​ការ​ទាត់​ប៉េ​ណា​ល់​ទី​។​

ប៉ុន្តែ​ស៊ី​ធី​ក៏​កំពុងតែ​តាមមើល ល្វី​ស ផងដែរ ហើយ​ក្លិប​ទាំងពីរ​អាច​នឹង​ងាក​មក​កីឡាករ ល្វី​ស នៅ​ខែម​ករានេះ​ដូចគ្នា​។
​បើទោះបីជា​កីឡាករ​រូបនេះ​មិនទាន់​ទទួលបាន​ការកោះហៅ​ចូល​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​ក៏ដោយ ក៏​នៅមាន​សង្ឃឹម​ច្រើន​សម្រាប់ ល្វី​ស​។ ដូច្នេះ​ក្លិប Benfica ដាក់​លក្ខខណ្ឌ​ទិញ​ផ្តាច់​សរុប​៩១​លាន​ផោន​ក្នុង​កិច្ចសន្យា​របស់​កីឡាករ​រូបនេះ​។​

​ការបញ្ចូល ល្វី​ស ក្នុង​ក្រុម​ជម្រើស​ដំបូង​កើត​មាននៅ​តង់​ទី​២​កាលពី​រដូវ​កាល​មុន ដោយ​បង្ហាញមុខ​លើកដំបូង​កាលពី​ថ្ងៃទី​១០​ខែកុម្ភៈ​នៅ​ក្របខណ្ឌ Primeira Liga ។

​ល្វី​ស លេង​បាន​១១​លើក​កាលពី​រដូវ​កាល​មុន ដោយ​រកបាន​គ្រាប់​បាល់​ដំបូង អំឡុង​ប្រកួត​ជាមួយ​ក្រុម Moreirense កាលពី​ខែមីនា ខណៈ​ក្រុម Benfica ឈ្នះ​ពាន​ជើងឯក​លី​កដោយ​នាំមុខ​ក្រុម Porto ២​ពិន្ទុ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ​ការពារ ផ្ល​រិ​នទី​ណូ ល្វី​ស (Florentino Luis)
#