ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​សម្រេច​កិច្ចព្រមព្រៀង​ផ្ទាល់មាត់​ជាមួយ​កីឡាករ ម៉ា​រី​យ៉ូ មែន​ហ្ស៊ូ​ឃី​ក​

183
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទាល់មាត់​ជាមួយ​ក្លិប ជូ​វេន​ទុ​ស​(Juventus) ដើម្បី​នាំយក​កីឡាករ ម៉ា​រី​យ៉ូ មែន​ហ្ស៊ូ​ឃី​ក (Mario Mandzukic) ដែល​អាច​ចូលរួម​ជាមួយ​ក្លឹប​នេះ​ក្នុងតម្លៃ​១០ លាន​ផោន​នៅ​ខែមករា​។​
​ ​
យូ​ណាយ​ធី​ត​អន្ទះសារ​ចង់បាន មែន​ហ្ស៊ី​ឃី​ក អំឡុង​រដូវ​កាល​ផ្ទេរ​នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​លក់​ចេញ​កីឡាករ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) ទៅ​ឲ្យ​ក្រុម Inter Milan ប៉ុន្តែ​ខកខាន​មិនបាន​នាំយក​កីឡាករ​រូបនេះ​ទេ​។​
​ ​
​ទោះបីជា​យ៉ាងណា ដោយសារ​តែមាន​បញ្ហារ​បួស​ច្រើន ដូច្នេះ​គ្រូបង្វឹក​យូ​ណាយ​ធី​ត​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) បង្ខំចិត្ត​ប្រើប្រាស់​កីឡាករ​វ័យក្មេង​ជំនួស​វិញ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ហើយ យូ​ណាយ​ធី​ត​ទើបនឹង​ត្រៀម​សំណើ​ថ្មី​សម្រាប់​កីឡាករ មែន​ហ្ស៊ី​ឃី​ក​។​
​ ​
កន្លងមក​លោក សូល​ស្យែ​រ បានបង្ហាញ​ចេតនា​ចង់​ផ្ទេរ​កីឡាករ​ដែលមាន​សក្តានុពល អំឡុងពេល​ប៉ុន្មាន​ខែ​ដំបូង បន្ទាប់ពី​យូ​ណាយ​ធី​ត​ផ្ទេរ អ៊ែ​រិ​ន វ៉ាន ប៊ី​ស​សា​កា (Aaron Wan Bissaka) ដា​នី​ញែ​ល ជែ​ម​ស៍ (Daniel James) និង ហ៊ែ​រី ម៉ា​ក្វា​យ​អ័​រ (Harry Maguire) ។​
​ ​
ទោះបីជា​យ៉ាងណា គ្រូបង្វឹក​រូបនេះ​នៅតែ​ចង់បាន មែន​ហ្ស៊ូ​ឃី​ក​បើទោះបីជា​កីឡាករ​រូបនេះ​ឈានចូល​វ័យ​៣៤​ឆ្នាំ នៅ​ខែឧសភា​ឆ្នាំក្រោយ​ក៏ដោយ ហើយ​គេ​ជឿថា បទពិសោធ​របស់​កីឡាករ​រូបនេះ​នឹង​ជួយ​ដល់​ការអភិវឌ្ឍ​តំបន់ ប្រយុទ្ធ​វ័យក្មេង​របស់លោក​។​
​ ​
មែន​ហ្ស៊ូ​ឃី​ក ដែល​នៅសល់​កិច្ចសន្យា​ដល់​ឆ្នាំ​២០២១ លែង​ក្លាយជា​កីឡាករ​ជាទី​ពេញចិត្ត​របស់លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) នៅ​ក្លិប Juventus ទៀតហើយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ម៉ា​រី​យ៉ូ មែន​ហ្ស៊ូ​ឃី​ក (Mario Mandzukic)