ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​គ្រោង​ផ្តល់​កិច្ចសន្យា​ថ្មី​ដល់ អែន​ជេ​ល ហ្គោ​ម៉េ​ស​

164
ចែករម្លែក

ក្លិប ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នឹង​រារាំង​ចំណាប់អារម្មណ៍​របស់​ក្លិប បា​សេ​ឡូ​ណា​(Barcelona) ដោយ​ផ្តល់​កិច្ចសន្យា​ថ្មី​ដល់​ខ្សែបម្រើ​វ័យ​១៩​ឆ្នាំ អែន​ជេ​ល ហ្គោ​ម៉េ​ស (Angel Gomes) ។​ហ្គោ​ម៉េ​សបាន​ចូលរួម​ជាមួយ​ថ្នាល របស់​យូ​ណាយ​ធី​ត​ក្នុង​វ័យ​៦​ឆ្នាំ ហើយ​នៅពេលនេះ​មានឱកាស​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ដំបូង​របស់លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) បន្ទាប់ពី​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​។​ស្របពេល​ក្លិប Barcelona ស្ថិតក្នុង​ចំណោម​ក្លិប​ដែល​ចាប់អារម្មណ៍​លើ​កីឡាករ​អង់គ្លេស​រូបនេះ មាន​សេចក្តីរាយការណ៍​នៅ​អ៊ីតាលី​ថា នៅពេលនេះ យូ​ណាយ​ធី​ត​គ្រោង​នឹង​សម្រេច​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​កីឡាករ​រូបនេះ​។

​គេ​និយាយថា យូ​ណាយ​ធី​ត​ជិត​នឹង​សម្រេច​កិច្ចព្រមព្រៀង​ថ្មី​សម្រាប់ ហ្គោ​ម៉េ​ស ហើយ​រំពឹងថា នឹង​ប្រកាស​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ខណៈ​ពួកគេ​ព្យាយាម​រក្សាទុក​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ឆ្នើម​វ័យក្មេង​របស់ខ្លួន​។ ហ្គោ​ម៉េ​ស បាន​លេង​បី​លើក​សម្រាប់​ក្រុម​ជម្រើស​ដំបូង​នៅ​យូ​ណាយ​ធី​ត​នៅ​រដូវ​កាល​នេះ ។ ហ្គោ​ម៉េ​ស ក៏បាន​បង្ហាញមុខ អំឡុងពេល​ប្រកួត​ឈ្នះ​ក្រុម West Ham ១-០ នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ខ្សែបម្រើ អែន​ជេ​ល ហ្គោ​ម៉េ​ស (Angel Gomes)