ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ចរចា​ជាមួយ ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច

965
ចែករម្លែក

​ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច (Zlatan Ibrahimovic) បាន​បើក​ការចរចា​ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ជុំវិញ​លទ្ធភាព​នៃ​ការវិលត្រឡប់​មកវិញ​នៅ​ឆ្នាំ​២០១៨​នេះ ។​
​ ​
​អាជីព​របស់ ស្លា​តាន់ នៅ​ពហុកីឡាដ្ឋាន Old Trafford ទំនងជា​ត្រូវបាន​បញ្ចប់ បន្ទាប់ពី​រដូវ​កាល ដំបូង​នៅ​អង់គ្លេស​ត្រូវបាន​កាត់បន្ថយ​ដោយសារ​បញ្ហា​របួស​កាល​ពី​ខែមេសា​ហើយ​យូ​ណាយ​ធី​ត សម្រេច​មិន​បន្ត​កិច្ចសន្យា​ដល់​កីឡាករ​វ័យ​៣៥​ឆ្នាំ​រូបនេះ​។​
​ ​
​ទោះបីជា​យ៉ាងណា លោក ម៉ូ​រី​ញ៉ូ បាន​ព្រលយ​ពាក្យ​នៅ​ប៉ុន្មាន​សប្តាហ៍​នេះ​ពី​លទ្ធភាព នៃ​ការ​ត្រឡប់មកវិញ​របស់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច កាលពី​ខែមករា ហើយ​បញ្ជាក់​នៅមុន​រដូវ​កាល​ថ្មី​នេះ​ថា ការពិភាក្សា​នេះ​បានចាប់ផ្តើម​ជាមួយនឹង​កីឡា ករ​និង​ភា្ន​ក់​ងារ មី​ណូ រ៉ា​អូ​ឡា (Mino Raiola) ។​
​ ​
​លោក ម៉ូ​រី​ញ៉ូ បាន​និយាយថា “​វា​ច្បាស់​ណាស់​តាមរយៈ​អ្វីដែល​គាត់​បានធ្វើ​កន្លងមក គឺ​មិនទាន់​គ្រាប់​គ្រាន់​សម្រាប់​គាត់​ទេ​។ គាត់​ចង់​លេង​បាល់ទាត់​ក្នុង​កម្រិត​កំពូល ដូច្នេះ​យើង​បាន​ពិភាក្សាគ្នា​និង​ពិភាក្សា​ពី​លទ្ធភាព​សម្រាប់​គាត់​នៅ​ដំណាក់កាល​ទី​២​នៃ​រដូវ​កាល​នេះ​។​
​ ​
​បើទោះបីជា​បាន​ចំណាយ​៧៥​លាន​ផោន​លើ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) នៅ​រដូវក្តៅ​នេះ យូ​ណាយ​ធី​ត​ជឿថា នៅមាន​កន្លែង​ទំនេរ​សម្រាប់ អ៊ី ប្រា​ហ៊ី​ម៉ូ​វី​ច ដែល​រកបាន​២៨​គ្រាប់​កាល ពី​រដូវ​កាល​មុន មុនពេល​រងរបួស​ធ្ងន់​ពេល​ប្រកួត​ជាមួយ​ក្រុម Anderlecht ។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ក្លឹប AC Milan ក៏​ចាប់អារម្មណ៍​នឹង អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច ផងដែរ​។ ស្លា​តាន់ បាន​បដិសេធ​សំណើរ​ជាច្រើន​ពី​ក្របខណ្ឌ Major League Soccer និង​នៅ​ចិន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច (Zlatan Ibrahimovic)