ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​អាច​ងាក​មករក​កីឡាករ ចា​ឌិន សាន​ចូ

293
ចែករម្លែក

​ក្លឹប Dortmund នឹង​ស្តាប់​សំណើ​ផ្ទេរ​ខ្សែប្រយុទ្ធ ចា​ឌិន សាន​ចូ (Jadon Sancho) បន្ទាប់ពី​ខ្លួន​បានសម្រេច កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ​ឆ្នើម អឺ​លិ​ង ហា​ឡែ​ន (Erling Haaland) នេះ​បើតាម​សេចក្តីរាយការណ៍ នាពេល​ថ្មីៗ​នេះ​។​
​ ​
ក្រុម​អាល្លឺម៉ង់​មួយ​នេះ​បានធ្វើ​ឲ្យ​ពិភព​បាល់ទាត់​ភ្ញាក់ផ្អើល បន្ទាប់ពី​បង្ហាញមុខ ហា​ឡែ​ន ជា​កីឡាករ​ទើប​ផ្ទេរ ចូល​ថ្មី​ក្នុងតម្លៃ​១៨​លាន​ផោន​កាលពី​ថ្ងៃអាទិត្យ បើទោះបីជា​កីឡាករ​វ័យ​១៩​ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង កិច្ចព្រមព្រៀង​ផ្ទេរ​មក​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​
​ ​
​ក្លឹប Dortmund ទទួលបាន​កីឡាករ​សំណ​ប់​ចិត្ត​របស់ខ្លួន ហើយ​ពួកគេ​មានបំណង​ចែកផ្លូវ​ពី សាន​ចូ ។​
​ ​
សេចក្តីរាយការណ៍​ជាច្រើន​បាន​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​ផ្ទេរ ហា​ឡែ​ន គឺជា​ការព្រមាន​ជាមុន​ផងដែរ​ស្របពេល កិច្ចសន្យា​បច្ចុប្បន្ន​របស់ សាន​ចូ នឹង​ចប់​ក្នុង​រយៈពេល​២​ឆ្នាំ​ទៀត ហើយ​ក្លឹប​នេះ​ដឹងថា​កីឡាករ​រូបនេះ​ចង់​វិល ត្រឡប់​ទៅ​អង់គ្លេស​វិញ​។​
​ ​
សាន​ចូ រកបាន​២៦​គ្រាប់​ក្នុងការ​បង្ហាញមុខ​៧៩​លើក​នៅ​អាល្លឺម៉ង់ ហើយ​កីឡាករ​រូបនេះ​បាន​ក្លាយជា​កម្មវត្ថុ នៃ​ការចង់បាន​របស់​ក្លឹប​ធំៗ ហើយ​ចាប់​តាំង​ផ្ទេរ​ចេញពី​ស៊ី​ធី​មកដល់​អាល្លឺម៉ង់​ក្នុងតម្លៃ​៨​លាន​ផោន​កាលពី​ឆ្នាំ ២០១៧​។ ដូចជា​ឆេ​ល​ស៊ី​ដែរ ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​សុទ្ធតែ​តាមឃ្លាំមើល​ស្ថានភាព របស់​កីឡាករ​រូបនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ចា​ឌិន សាន​ចូ (Jadon Sancho)