ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ប្រុង​ជើង​ការណ៍ ខណៈ អេ​ឌី​ន​សិន កា​វ៉ា​នី ដាក់សំណើ​ផ្ទេរចេញ

143
ចែករម្លែក

ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​ក៏​កំពុង​ប្រុង​ជើង​ការណ៍​ផងដែរ​ជុំវិញ​ស្ថានភាព​របស់ អេ​ឌី​ន​សិន កា​វ៉ា​នី (Edinson Cavani) បន្ទាប់ពី​លោក ឡេ​អូ​ណា​ដូ (Leonardo) ប្រធាន​បច្ចេកទេស របស់​ក្លិប PSG បាន​បញ្ជាក់ថា ខ្សែប្រយុទ្ធ​រូបនេះ​បាន​ដាក់សំណើ​ផ្ទេរចេញ​។​
​ ​
យូ​ណាយ​ធី​ត​ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ កា​វ៉ា​នី បន្ទាប់ពី​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យេ​រ (Ole Gunnar Solskjaer) សារភាពថា ក្លិប​នេះ​អាច​នឹង​ផ្ទេរ​ខ្សែ ប្រយុទ្ធ​រូបនេះ នៅ​រដូវ​កាល​ទិញដូរ​ខែមករា​នេះ​។​
​ ​
លោក សូល​ស្យេ​រ នឹង​អវត្តមាន​កីឡាករ ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford) រហូត ដល់​បី​ខែ បន្ទាប់ពី​ខ្សែប្រយុទ្ធ​រូបនេះ​មាន​បញ្ហា​របួស​ខ្នង ហើយ​កា​វ៉ា​នី​អាច​នឹង​បំពេញ​កង្វះខាត​នៅពេល អវត្តមាន​ខ្សែប្រយុទ្ធ​រូបនេះ​។​
​ ​
បន្ទាប់ពី​ក្លិប PSG ឈ្នះ​ក្រុម Lorient ១-០ នៅ​ថ្ងៃអាទិត្យ​នេះ លោក ឡេ​អូ​ណា​ដូ​ទទួលស្គាល់ ថា កា​វ៉ា​នី បាន​ស្នើសុំ​ចាកចេញ ស្របពេល​ក្លឹប​បារាំង​បាន​បដិសេធ​សំណើ​ផ្ទេរ​របស់​ក្លិប អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត​(Atletico Madrid )​។​
​ ​
លោក ឡេ​អូ​ណា​ដូ បាន​និយាយថា “​អេ​ឌី​ន​សិន ដាក់សំណើ​ផ្ទេរចេញ​។ យើង​កំពុង​សិក្សា ពី​ស្ថានការណ៍​។ យើង​ទទួលបាន​សំណើ​ផ្ទេរ​ពី​ក្លិប Atletico Madrid ។ យើង​មិន​ទទួលយក​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អេ​ឌី​ន​សិន កា​វ៉ា​នី (Edinson Cavani)