ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី គ្រោង​នឹង​ប្រជែង​ជាមួយ​លី​វើ​ភូ​ល​ដើម្បី​ផ្ទេរ វើ​ហ្គី​ល វ៉ាន ឌី​ក​

188

​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) គ្រូបង្វឹក​របស់​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​អាច​នឹង​បង្ក​ឲ្យ​មាន ការប្រកួត ប្រជែង​ដ៏​ស្វិតស្វាញ​មួយ​សម្រាប់​កីឡាករ វើ​ហ្គី​ល វាន ឌិ​ក (Virgil van Dijk) បន្ទាប់ពី​បញ្ជាក់ថា ខ្លួន​នឹង​ផ្តោត​គោលដៅ​លើ​ខ្សែការពារ​ថ្មី​នៅ​ខែមករា​។​

​លី​វើ​ភូ​ល​ដែល​ចាប់អារម្មណ៍​នឹង​ខ្សែការពារ​កណ្តាល​សញ្ជាតិ​ហូ​ឡង់​ដែលមាន​តម្លៃ​៦០​លាន​ផោន​រួចមក​នោះ គ្រោង​នឹង​ចំណាយ​ប្រាក់​ដើម្បី​នាំយក​កីឡាករ​រូបនេះ​មកកាន់​ពហុកីឡាដ្ឋាន Anfield បន្ទាប់ពី​ក្លិប Southampton បាន​បង្ហើប​ប្រាប់​កាលពី​សប្តាហ៍​មុន​ថា វើ​ហ្គី​ល អាច​ចាកចេញ​បាន​។​
​ ​
​ប៉ុន្តែ​លោក ហ្គា​ឌី​អូ​ឡា កំពុង​ស្វែងរក​ខ្សែការពារ​បន្ថែមទៀត ដើម្បី​រក្សា​ការ​នាំមុខគេ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក តាំងពី​មុនពេល ខ្សែការពារ ច​ន ស្តូ​ន (John Stones) ត្រូវបាន​អវត្តមាន​រយៈពេល​៦​សប្តាហ៍​ដោយសារ បញ្ហា​សរសៃពួរ​កាលពី​ថ្ងៃ​សៅរ៍​។​

​លោក ហ្គា​ឌី​អូ​ឡា បាន​និយាយថា “​យើង​នឹង​ពិភាក្សា​នៅពេល​ខែមករា​ចូលមក​ដល់​។ យើង​នឹង​គិត​អំពី​រឿងនេះ ប៉ុន្តែ​មិនមែន​ដោយសារតែ ច​ន ស្តូ​ន អវត្តមាន​នោះទេ​។​”
​ ​
​លោក បន្តថា “​ការលេង​នៅក្នុង​ការប្រកួត​ធំ​បែបនេះ អ្នកត្រូវការ​ក្រុម​ធំ​ជាង​នេះ ពីព្រោះ​កីឡាករ​គ្មាន​ពេលវេលា សម្រាប់​ជំនាន់​មួយទៀត មុនពេល​ការប្រកួត​លើក​ក្រោយ​”​។​
​ ​
​វ៉ាន ឌី​ក រហូតមកដល់​ពេលនេះ​បានបញ្ជាក់​ប្រាប់​មិត្តភក្តិ​ថា ខ្លួន​មានបំណង​ចង់​ចូលរួម​ជាមួយ​ពហុ​កីឡដ្ឋាន Anfield ។​
​ ​
​បន្ទាប់ពី​មាន​ជ​ម្រោះ​ដ៏​ចម្រូងចម្រាស់​រវាង​ក្លឹប​ទាំងពីរ ដូច្នេះ​ក្លឹប Southampton អាច​នឹងធ្វើ​ឲ្យ​លី​វើ​ភូ​ល ឈឺចាប់ ដោយ​ងាក​មក​ធ្វើ​ការងារ​ជាមួយ​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​វិញ​។​
​ ​
​ក្លឹប​លី​វើ​ភូ​ល​បាន​បង្ខំចិត្ត​សូម​អភ័យទោស បន្ទាប់ពី​រង​ការចោទប្រកាន់ថា​បាន​លួច​ទាក់ទង​ជាមួយ វ៉ាន ឌី​ក ហើយ​បើទោះបីជា​ទំនាក់ទំនង​នេះ​មានការ​ប្រែប្រួល​ក៏ដោយ ក៏​គេ​នៅមាន​ការខកចិត្ត​បន្តិចបន្តួច​នៅឡើយ​។​
​ ​
​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ជាថ្មី​ម្តងទៀត​ធ្វើ​បានល្អ ហើយ​ពួកគេ​មាន​ទម្រង់​លេង​មុត​ស្រួច​និង​បង្ហាញ​ភាពរឹងមាំ​តាំងពី ក្រោម​ដល់​លើ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែការពារ វើ​ហ្គី​ល វាន ឌិ​ក (Virgil van Dijk)